ខេត្តតាកែវ÷ យោងតាមប្រភពប្រជាពលរដ្ឋ បានផ្ដល់ព័ត៌មានមកឱ្យអង្គភាពយើងដឹងថា មានទីតាំងសហគ្រាសផលិតបារី បីកន្លែងក្នុងតំបន់តែមួយ កំពុងតែ ផលិតបារី យ៉ាងសកម្ម គ្នាផ្លាកយីហោ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹងធំ និងមួយកន្លែងស្ថិតភូមិពួនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
បានកំពុងផលិតបារី គ្មានស្លាកយីហោ ប្រភព ព័ត៌មានទទួលបានពីបងងប្អូនកម្មករ សូមមិនបញ្ចេញឈ្មោះ គាត់ប្រាប់់ថារាល់ថ្ងៃទ្រាំស្ទើមិនបាន និងក្លិនថ្នាំលាយ ចំហុយថ្នាំដេីម្បីផលិតចេញជាបារី ធ្វើឱ្យប៉ះពាល់ដល់សុខភាពពួកគាត់ណាស់ ចំពោះច្បាប់រោងចក្រធ្វេីបារី សង្ស័យគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ យ៉ាងណានោះទេ ដែលមានថៅកែក្រុមហ៊ុន ជាជនជាតិចិន និងវៀតណាម បងប្អូនជាកម្មករជាជនជាតិខ្មែរ បានខ្សិបប្រាប់ថារោងចក្រផលិតបារីទាំងអស់នេះ ដំណើរការយូរណាស់់មកហើយ ហើយមានរោងចក្រខ្លះកំពុងតែដោះដូរកន្លែងចាស់ទៅថ្មីផងដែរ។
ប្រជាពលរដ្ឋបានសំណូមពរ លោក អួចភា អភិបាល ខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងផលិតបារីទាំងអស់នេះតើមានលិខិតអនុញ្ញាតត្រឹមត្រូវដែលឬទេ
ករណីរោងចក្រផលិតបារីខាងលេីនេះ តេីនាំឲ្យប៉ះពាល់អ្វីខ្លះ ហេីយអាចបាត់បង់ចំណូលពន្ធចូលរដ្ឋទេ ការបង្កើតទីតាំងផលិតបារី ឡេមឡឺម តេីជាបារីប្រភេទអ្វី បានជាគ្មានស្លាកយីហោ ឬមួយដើម្បីលាក់ភ្នែកមហាជនខាងក្រៅ អង្គភាពយើងផ្សព្វផ្សាយដើម្បីជូនព័ត៌មានទៅកាន់មន្ត្រីជំនាញមន្ទីរថ្នាក់ដឹកនាំបានជ្រាបបន្ត៕
អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕