ភ្នំពេញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជំងឺធ្ងន់ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ហ្វឺសូខេម ដោយមានការអមដំណើរពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យជំនាញ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងនាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត ព្រមទាំងបាននាំយកថវិកា ចំនួន ៥,០០០ដុល្លារ ផ្លែឈើ ០១កន្ត្រក, ទឹកត្រចៀកកាំ ០១កន្ត្រក យកទៅប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គង់ គីនី ជាអំណោយសួរសុខទុក្ខ និងជាការចែករំលែកជួយសម្រាលបន្ទុកក្នុងគ្រួសារផងដែរ។
នេះជាលើកទី២ហើយ ដែលលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ-នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គង់ គីនី ដែលលើកទី១ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងក្រុមការងារ បាននាំយកថវិកាចំនួន ១០,០០០ដុល្លារ និង ៣០ម៉ឺនរៀល ក្នុងនោះក៏មានថវិកា លោក យឹម លក្ខណ៍ និងភរិយា បានជួយឧបត្ថម្ភ ៥,០០០$ ក្នុងនាមជាមិត្តរួមការងារចាស់ រួមនឹងអំណោយមួយចំនួនទៀត យកទៅប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គង់ គីនី ម្តងរួចមកហើយ។