ព័ត៌មានជាតិ

ពិធីសម្ភោធបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹក និងស្ដារអាងស្តុកទឹកទី១ ស្ថិតលើផ្លូវលេខ ១០៩ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល»

ក្រុងតាខ្មៅ៖ #_នារសៀល ថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹក និងស្ដារអាងស្តុកទឹកទី១ ស្ថិតលើផ្លូវលេខ ១០៩ ភូមិថ្មី ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល»។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរ និង​វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់ថ្នាក់ មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ព្រមទាំង អាជ្ញាធរ ឃុំ ភូមិ ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន ពិសេសក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការជំរុញការអភិវឌ្ឍសង្គម -សេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *