ព័ត៌មានជាតិ

អណ្តូងគម្រោងអាហ្វីដេសចំនួន ៦៣អណ្តូងត្រូវបានក្រុមការងារបច្ចេកទេសរបស់មន្ទីរអភិវឌ្ឍជនបទខេត្តសៀមរាបបានចុះជួសជុលនិងសាងសង់ថ្មី

ខេត្តសៀមរាប៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសរបស់មន្ទីរអភិវឌ្ឍជនបទខេត្តសៀមរាប បានចុះជួសជុលអណ្តូងគម្រោងអាហ្វីដេស ចំនួន៥០អណ្តូង ក្នុង៥ស្រុក ១ក្រុង ស្មេី ១២ឃុំ ១សង្កាត់ ​មាន៣៦ភូមិ ដែលមានអ្នកទទួលផលសរុប ៧៥៥គ្រួរ​សារ។​​​

ក្នុងនោះស្រុកដែលបានជួសជុលអណ្តូងមានដូចខាងក្រោម ៖
-ស្រុកស្រីស្នំ ៥ឃុំ ១៥ភូមិ បានជួសជុល​អណ្តូងសរុប​ ២៥ អណ្តូង
-ស្រុកក្រឡាញ់ ១ឃុំ ៤ភូមិ បានជួសជុល​​អណ្តូងសរុប ១០អណ្តូង
-ស្រុកអង្គរជុំ ២ឃុំ ៧ភូមិ បានជួសជុល​អណ្តូង​សរុប ១៥អណ្តូង
-ស្រុកបន្ទាយស្រី ២ឃុំ ២ភូមិ​ ​​​បានជួសជុលអណ្តូង ​១០អណ្តូង
-ស្រុកពួក ២ឃុំ​​​ ៣ភូមិ​ បានជួសជុលអណ្តូង​ ១២អណ្តូង
-ក្រុងសៀមរាប ១សង្កាត់​​ ៥ភូមិ បានជួសជុលអណ្តូង​៨ អណ្តូង។

ទន្ទឹមនឹងនេះគម្រោងសាងសង់អណ្តូងអាហ្វីដេស​ឆ្នាំ២០១៩
សរុប​ ១៣អណ្តូង ក្នុងស្រុកចំនួន ៣ ស្មេី ៤ឃុំ ក្នុងនោះ ស្រុក​អង្គរធំសាងស់អណ្តូងថ្មី ៥អណ្តូង ក្នុងឃុំ ពាក់ស្នែង៣និងជប់តាត្រាវ២ ស្រុក​វ៉ារិន​សាងស់អណ្តូងថ្មី ៥អណ្តូង ក្នុងឃុំស្វាយស​មាន៣ភូមិ ស្រុក​ពួកសាងស់អណ្តូងថ្មី៣អណ្តូង ក្នុងឃុំរេីល​មាន៣ភូមិ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *