ព័ត៌មានជាតិ

រដ្ឋបាលស្រុកល្វាឯម សូមជម្រាបប្រជាពលរដ្ឋទាំងអស់អោយបានជ្រាបថា រដ្ឋបាលស្រុកល្វាឯមនឹងធ្វើការរៀបចំពីធីសង្ក្រាន ដើម្បីអបអរសាទរពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅថ្ងៃទី ១៤ ១៥ ១៦ ខែមេសា នៅលើតារាងបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្ថិតនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ។

ខេត្តកណ្តាល រដ្ឋបាលស្រុកល្វាឯម សូមជម្រាបប្រជាពលរដ្ឋទាំងអស់អោយបានជ្រាបថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីឯកឧត្តម គង់ សោភ័ណ្ឌ អិបាលខេត្តកណ្តាល និងជាពិសេសលោក កន សុខ កាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម រដ្ឋបាលស្រុកល្វាឯមនឹងធ្វើការរៀបចំពីធីសង្ក្រានល្វាឯម ដើម្បីអបអរសាទរពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅថ្ងៃទី ១៤ ១៥ ១៦ ខែមេសា នៅលើតារាងបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្ថិតនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ក្នុងនោះដែរនឹងមានការលេងល្បែងប្រជាប្រិយ ទាញព្រ័ត លោតបាវ វាយក្អម-ល- ការសម្តែងល្ខោនខោលវត្តស្វាយអណ្តែត របាំត្រុដិ និងរបាំប្រពៃណីជាច្រើនទៀត សម្តែងដោយក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល បន្ថែមពីនោះក៏មានការចាក់ភ្លេចពី ឌីជេ ឡានបាញ់ទឹករាំកម្សាន្តផងដែរ។

អាស្រ័យហេតុនេះសូមប្រជាពលរដ្ឋជូនជ្រាបជាដំណឹង និងត្រៀមខ្លួនចូលរួមកម្សាន្តសង្ក្រានល្វាឯម នៅលើតារាងបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្ថិតនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល អោយបានច្រើនកុះករផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *