ព័ត៌មានជាតិ

ទីតាំងបេីកល្បែងសុីសង ប្រភេទ ហ្គេមបាញ់ត្រី នៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យបានបេីកដំណើរការ យ៉ាងរលូន មិនរំខានដល់អាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។

ភ្នំពេញ ទីតាំងល្បែងស៊ីសងខុសច្បាប់ ប្រភេទ ហ្គេមបាញ់ត្រី នៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យបានបេីកដំណើរការ យ៉ាងរលូន មិនរំខានដល់អាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋាន ប្រជាពលរដ្ឋបានលើកឡើងថាល្បែងស៊ីសងខុសច្បាប់ មួយកន្លែងនេះហើយ ដែលជាដើមចម បង្កអោយមានបទល្មើសនានា ដូចជា ករណី ចោរលួច ឆក់ ប្លន់  អំពើហិង្សា អំពើពុករលួយ សកម្មភាពទាំងនេះហើយដែលបង្កអោយមាន ភាពអសន្តិសុខដល់ប្រជាពលរដ្ឋទូទៅប្រជាពលរដ្ឋស្នើសុំដល់ លោកអធិការនគរបាលខណ្ឌ ពោសែនជ័យ និងលោក អភិបាលខណ្ឌ ពោសែនជ័យ និងលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និងលោក ស ថេត ស្នងការរាជធានីភ្នំពេញ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ សូមចុះត្រួតពិនិត្យមើលទីតាំងល្បែងស៊ីសងខាងលើនោះផងទាន។ គួររំលឹកផងដែរថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពទាំង ៩ ចំណុចគឺត្រូវតែបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *