ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ប្រវែង ៨០០ ម៉ែត្រ ទទឹង ០៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតនៅភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្រុងតាខ្មៅ៖ នាព្រឹក ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម គង់សោភ័ណ្ឌ រួមជាមួយ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ប្រវែង ៨០០ ម៉ែត្រ ទទឹង ០៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតនៅភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ពិធីសម្ភោធនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណ: អភិបាលខេត្ត លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល លោក លោកស្រី ប្រធាន មន្ទីរ- អង្គភាពជុំវិញខេត្ត លោក លោកស្រី នាយកទីចាត់ការ ប្រធាន អង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន ស.ស.យ.ក យុវជនកាក បាទក្រហម និងយុវជនកាយរឹទ្ធ។

ពិធីសម្ភោធនេះដែរ ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានមកពីគម្រោងប្រើប្រាស់ឥណទានរបស់រដ្ឋបាលខេត្ត ឆ្នាំ២០២០ ផ្លូវគមនាគមន៍ ជាវិស័យអាទិភាពមួយ សម្រាប់ដំណើរការអភិវឌ្ឍនៅក្នុងសង្គម ដើម្បីដឹកជញ្ជូន ទំនិញចេញ-ចូល និងប្រកបជីវភាពប្រចាំថ្ងៃ។
សន្តិភាព ប្រៀមបាននឹងទឹកអម្រិត ប្រសិទ្ធប្រោះព្រំ ហើយជាតម្លៃដ៏មហាសាល គ្មានអ្វីមក ប្រៀបប្រដូចបាន ។ មានសន្តិភាព មានការអភិវឌ្ឍ មានផ្លូវ មានក្ដីសង្ឃឹម”៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *