ព័ត៌មានជាតិ

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ មន្ត្រីរាជការ ជាស្ត្រី កំពុងបម្រើការងារ នៅសាលាខេត្តកោះកុង ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១១

កោះកុង. នៅថ្ងៃចន្ទទី ៧ ខែមីនា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ មន្ត្រីរាជការ ជាស្ត្រី កំពុងបម្រើការងារ នៅសាលាខេត្តកោះកុង ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១១។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃស្អែកជាថ្ងៃទី ៨ មីនា ដើម្បីចូលរួមក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១១ ថ្នាក់ដឹកនាំរៀបចំ ជាវត្ថុអនុស្សាវរីយ ជូនបងប្អូន មន្ត្រីរាជការ ជាស្ត្រី ដែលកំពុងបម្រើការងារ នៅក្នុងសាលាខេត្តនាពេលនេះមក។ កន្លងដែលបងប្អូន បានខិតខំបំពេញការងារ បានល្អប្រសើរ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចតាមផែនការរួម ដែលរដ្ឋបាលខេត្ត បានលើកឡើងកន្លងមក សូមបញ្ជាក់ផងដែរថាបងប្អូនមន្ត្រីរាជការ ជាស្រ្តីទាំងអស់ជាចលករ ដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ អភិវឌ្ឍន៍សង្គម ជាធនធានដ៏សំខាន់សក្នុងគ្រួសារដែលមិនអាចខ្វះបាន។ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី ១១១ ក្រោមមូលបទ “សមភាពយេនឌ័រថ្ងៃនេះដើម្បីចីរភាពនាពេលអនាគត”។ កម្មវិធីសំណេះសំណាល បានរៀបចំនាពេលនេះ ចំពេលដែលមានជំងឺកូវីដ-១៩ បានរីករាលដាល ដូច្នេះបងប្អូន ត្រូវតែចេះរក្សាសុខភាព ការពារពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ តែម្តង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *