ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ បានអនុញ្ញាតជូន ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងសហការីចូលជួបសម្តែងការគួរសម នៅសាលាខេត្តកណ្តាល។

ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ អភិបាល ខេត្តកណ្តាល បានអនុញ្ញាតជូន ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងសហការីចូលជួបសម្តែងការគួរសម នៅសាលាខេត្តកណ្តាល។

សូមជម្រាបជូនថា ឯកឧត្តម ឡុង ណារ៉ូ ទើបត្រូវបានទទួលការតែងតាំងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តាមរយៈអនុក្រឹត្យលេខ ៣៧៨ អនក្រ.តត ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្តីពីការតែងតាំងអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

គោលបំណង នៃការជួបសម្តែងការគួរសមរបស់ ឯកឧត្តមអគ្គនាយក នាពេលនេះគឺ ដើម្បីជម្រាបអំពីបច្ចុប្បន្នភាពការងារផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុងតាខ្មៅ ព្រមទាំងការលើកទិសដៅអនុវត្កការងារបន្តរបស់រដ្ឋករទឹកស្វ័យតក្រុងភ្នំពេញនាពេលខាងមុខ។ ស្ថិតក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គនាយក បាននាំយកនូវសម្ភារក្នុងការ បង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលខេត្តកណ្តាលក្នុងនោះមាន អាល់កុលចំនួន ៣០កាន និងម៉ាសចំនួន ១០,០០០ម៉ាស ផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *