ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្តាល បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធបន្តចុះពិនិត្យស្ថានភាពទឹក នៅតំបន់ទំនប់៥៤ ស្ថិតនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ខេត្តកណ្តាល,, រសៀលថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គង់សោភ័ណ អភិបាល ខេត្តកណ្តាល បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធបន្តចុះពិនិត្យស្ថានភាពទឹក នៅតំបន់ទំនប់៥៤ ស្ថិតនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ផ្អែកតាមរបាយការណ៍ របស់មន្រ្តីជំនាញ នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្ត និងការចុះពិនិត្យនីវ៉ូទឹកជាក់ស្តែងដោយផ្ទាល់គិតត្រឹមរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។

នេះ គឺសង្កេតឃើញថាស្ថានភាពទឹកមានការស្រកចុះបានចំនួន០,២ម៉ែត្រ (២តឹក) បន្ទាប់ពីក្រុមការងារជំនាញពាក់ព័ន្ធបានជីក កាយប្រឡាយចំនួន ០៤ទីតាំង ក្នុងនោះនៅប្រឡាយមេ៩៦ ទំហំ៣៥ម៉ែត្រ ចំនួន១ទីតាំង និងនៅចំនុចទំនប់៥៤ ចំនួន៣ទីតាំង ទំហំ៤០ម៉ែត្រ ដើម្បីជួយសម្រួលចរន្តទឹកហូររំដោះទឹកចេញពីភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បង្ហូរទៅបឹង៥០០(នឹងជើងលោង) ដើម្បីបញ្ជៀសការជន់លិច លំនៅដ្ឋានប្រជាពលរដ្ឋ នៅតំបន់មួយចំនួន នៅសង្កាត់កំពង់សំណាញ់ និងសង្កាត់ព្រែកហូរ នៃក្រុងតាខ្មៅ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *