សៀមរាប,, ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋ ដែលបានល្មើសវិធានការរដ្ឋបាលក្នុងអំឡុងពេលបិទខ្ទប់ បានមកទទួលយកម៉ូតូ និងឡាន ត្រឡប់ទៅវិញ ។ ឯកឧត្តម ទៀសីហា អភិបាលខេត្តសៀមរាប។
សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនឹងចូលរួមអនុវត្តច្បាប់ និងស្តាប់តាមការណែនាំរបស់រដ្ឋបាលខេត្ត ដោយយើងត្រូវរស់នៅតាមបែបគន្លងថ្មី និងត្រូវអនុវត្តឱ្យម៉ត់ចត់នូវវិធានការសុខាភិបាល និងរាជរដ្ឋាភិបាល នូវវិធានការ ៣កុំ ៣ការពារ។ ក្នុងពេលនោះ លោកអភិបាល សូមជូនពរ ពុកម៉ែបងប្អូនទាំងអស់ជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា
រៀនរស់ជាមួយកូវីដ-១៩ រស់នៅតាមបែបគន្លងថ្មី
#ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក
#៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
#៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា