ព័ត៌មានជាតិ

ជល់​មាន់​តាម​អន​ឡាញ​ជ្រក​ក្រោម​ស្លាក​កាហ្វេ​ម្លប់ជ្រៃ​ក្បែរ​ផ្សារ​ជី​ភូ​កក្រុងបាវិតកំពុកំពុងតែពេញនិយម,,

ស្វាយរៀងៈ អ្នកញៀន​ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ​ ជាច្រើននាក់ បានមក​ពពាក់ពពូន​គ្នា ភ្នាល់​ជល់​មាន់​តាម​ទូរទស្សន៍​នៅក្នុង​ហាង​កាហ្វេ អត់​យីហោ​មួយកន្លែង​នៅ​ចំណុច​ខាងក្រោយ​សាលាសង្កាត់​ច្រកម្ទេស ចម្ងាយ​ជាង​១០០​ម៉ែត្រ​ស្ថិតនៅ​ភូមិ​ទួល​អំ​ពឹ​ល សង្កាត់​ច្រកម្ទេស ក្រុង​បាវិត​។

​សមត្ថកិច្ច នគរបាល​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​ច្រកម្ទេស​បាន​ឲ្យ​ដឹងថា ម្ចាស់​ហាង​កាហ្វេ​លួច​បើក ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ ឲ្យ​ភ្ញៀវ​ចូល​ភ្នាល់​គ្នា នេះ​ឈ្មោះ ភិន រដ្ឋា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើត​ហេតុ​ខាងលើ បាន​បើក​ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ ជ្រក​ក្រោម ហាង​កាហ្វេ​។​

​ស្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា ល្បែងភ្នាល់​ជល់​មាន់ តាម​អន​ឡាញ ក្រោម​ស្លាក ហាង​កាហ្វេ​ម្លប់ជ្រៃ​នេះ គឺ​បាន​បើក​លេង​យូ​ឆ្នាំ​មកហើយ​។ ប្រភព​បន្តទៀតថា ប្តី​របស់គាត់ គឺ​ញៀន​ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ នេះ​គឺ​រាល់ថ្ងៃ​ឲ្យ​តែ​ម៉ោង​២​រសៀល គឺ​ចេញពីផ្ទះ​ហើយ ដោយ​ប្រាប់ថា ទៅ​ផឹក​កាហ្វេ ដោយ​ផឹក​កាហ្វេ ចាប់ពី​ម៉ោង​២​រសៀល​ដល់​ម៉ោង​៥​ល្ងាច ការពិត​គឺ​ទៅលេង​ល្បែងភ្នាល់​ជល់​មាន់​នៅក្នុង​ហាង​កាហ្វេ​សោះ​។ ហើយ​ពេលណា ចាញ់ល្បែង​អស់​លុយ គឺ​សួរនាំ​មិន​បានទេ ធ្វើ​មុខយក្ស រករឿង ជេ​បញ្ចោរ ប្រពន្ធ​កូន និង​ប្រើ​អំពើហិង្សា លើ​ប្រពន្ធ​កូន​ក៏មាន​។

​ចំណែក​អ្នករស់នៅ​ជិត​ហាង​កាហ្វេ​នោះ​វិញ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ គឺមាន​អ្នក​មកលេង​ល្បែង​ម្នាល់​ជល់​មាន់​តាម​អន​ឡាញ​នេះ មិនតិចជាង​៥០​នាក់ ទៅ​៦០​នាក់ ចាក់​ភ្នាល់​គ្នា ហ៊ោ ក្រេវៗ គ្មាន​ខ្លាច ញញើត​សមត្ថកិច្ច​ឡើយ ឮ​គេ​បង្ហើប​ឲ្យ​ដឹងថា មាន​ខ្នង​ធំ​ណាស់ ទើប​គេ​មិន​ខ្លាចញញើត​សមត្ថកិច្ច​អាជ្ញាធរ​បែបនេះ​។ទាក់ទិន​ករណី​ខាងលើ លោក ហួត សា​ម៉ៃ ចៅសង្កាត់​ច្រកម្ទេស បាន​ឲ្យ​ដឹងថា ពិតជា​មាន​ករណី​បើក​ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ​ពិតមែន អាជ្ញាធរ​សង្កាត់​ធ្លាប់បាន ឲ្យ​លោក​ចៅសង្កាត់រង​ទី​២ ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​ច្រកម្ទេស​ចុះទៅ​ធ្វើ​កិច្ចសន្យា ឈប់​ឲ្យ​បើក​ល្បែងភ្នាល់​ជល់​មាន់​ទៀត និង​មិន​អនុញ្ញាតិ​ឲ្យ​បើកទទួល​ភ្ញៀវ​ចូល​លេងល្បែង​ភ្នាល់​ឬ ជួបជុំ​ផឹក​កាហ្វេ មាន​គ្នាច្រើន ឲ្យ​ចូលរួម​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាលរ​ក្សាគ​ម្លា​ត ក៏ប៉ុន្តែ​ជន​ខាងលើ​មិន​គោរព​តាម​ថែមទាំង​ផ្គើន បន្ទាប់មក​លោ​អភិបាលរងក្រុង​បាវិត​មួយរូប​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ហាមឃាត់ និង​ធ្វើ​កិច្ចសន្យា​ជា​លើក​ទី​២ ឲ្យ​ចូលរួម​អនុវត្ត​វិធានការ​៣​កុំ ៣​ការពារ របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជម្ងឺ​កូ​វីដ ទៅ​សហ​គន៍ ក៏ប៉ុន្តែ ជននេះ​ដូចជា មិន​គោរព​តាម​កិច្ចសន្យា​សោះ​។

​ទាក់ទិន​ករណីនេះ​ដែរ ឈ្មោះ​ភិន រដ្ឋា ម្ចាស់​ហាង​កាហ្វេ បាន​ឲ្យ​ដឹងថា ខ្លួន​បើក​លក់​តែ​កាហ្វេ​ទេ ក៏ប៉ុន្តែ ភ្ញៀវ បាន​សុំ​ឲ្យ​បើក​ទូរទស្សន៍ មើល​មាន់​ជល់ ទើប​តម្រូវ​តាម​ភ្ញៀវ ហើយ​ភ្ញៀវ​គេ​ភ្នាល់​គ្នា ដាក់​លុយ ស៊ីសង​គ្នា​គេ ខ្លួន​មិន​ហ៊ាន​ហាមឃាត់​ទេ​។ ទាក់ទិន​ករណីនេះ​ដែរ អ្នក​ធ្លា​ប់ញៀន​ល្បែងភ្នាល់​ជល់​មាន់ ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹងថា អ្នកលេង​ធំ គឺ​ចាប់ពី​៥​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល បើ​អ្នក​ចាក់​ជា​ដុល្លារ គឺ​ចាប់ពី​៥០​ដុល្លារ​ដល់​១០០​ដុល្លារ​ក្នុង​មួយគូៗ ចំណែក​គាត់​ធ្លាប់​ចាញ់​អស់​ម៉ូតូ ម្តងមកហើយ​ចាក់​ក្នុង​មួយ​ល្ងាច​នៅ​ហាង​កាហ្វេ​នេះនេះ លោក​កើត​សា​រ៉េ​ន នាយ​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​ច្រកម្ទេស​បាន​ឲ្យ​ដឹង​ទៀតថា លោក​បាន​ចុះទៅ​អប់រំ ឲ្យ​ឈប់​បើក​ឲ្យ​ភ្ញៀវ​ចូល​ផឹក​កាហ្វេ​ច្រើន​ជុំគ្នា ត្រូវ​រក្សា​គម្លាត បើ​យក​ល្អ​សូម​ឲ្យ​ភ្ញៀវ​ច្រក​យកទៅ​ផ្ទះ តែ​ម្ចាស់​ហាង​ខាងលើ​មិន​អនុវត្ត បែរជា​លួច​បង្កប់​ល្បែង​ជល់​មាន់​ទៀត លោក និង​សុំ​គោលការណ៍​ទៅ​លោក​ចៅសង្កាត់ និង​លោក​អធិការ ដើម្បី​មាន​ចំណាត់ការ​។លោក ហែម សុ​វណ្ណា​រិ​ទ្ធិ អធិការ នគ​បាល​ក្រុង​បាវិត​បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារព័ត៌​ឲ្យ​ដឹងថា ចាំ​លោក​ចាត់​កម្លាំង​ប៉ុ​ស្ត៍​រដ្ឋបាល​ចុះទៅ​អប់រំ​ណែនាំ បើ​មិន​គោរព​តាម​ការណែនាំ និង​សេច​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​លោក​នឹង​ចុះបង្ក្រាប​តែម្តង​។ លោក​អធិការ​បន្តទៀតថា ក្នុង​មួយរយៈ​ពេលនេះ​លោក​មានការ​មមារ​ញឹក​ក្នុង​ការចុះ​ស្រាវជ្រាវ អ្នក​វិជ្ជមាន​កូ​វីដ​១៩ និង​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល យកទៅ​ធ្វើ​ច​ត្តា​ឡី​ស​ក័ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​កូ​វីដ​១៩ ទើប​មាន​អ្នក​ឆ្លៀតឱកាស​ប្រព្រឹត្ត​បទល្មើស​បែបនេះ​។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *