ខេត្តព្រៃវែង ,,នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តព្រៃវែងបានប្រកាសករណីស្លាប់លើស្ត្រីអាយុ៥១ឆ្នាំម្នាក់ទៀត ដោយសារជំងឺកូវីដ-១៩។
អាជ្ញាធរខេត្តបានបញ្ជាក់ថា ស្ត្រីជនរងគ្រោះមានឈ្មោះ សន់ សុភាព អាយុ៥១ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានទទួលមរណភាពនៅវេលាម៉ោង២និង៥០នាទី ទាបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដោយជំងឺកូវីដ-១៩ ។
អ្នកជំងឺបានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះស្ដេច ជាមួយអាការៈសង្ស័យឆ្លងជំងឺ កូវីដ-១៩ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ដរហ័ស (Rapid Test) ជាលទ្ធផលវិជ្ជមានកូវីដ-១៩។ដោយអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរខ្លាំង នៅថ្ងៃទី១៩ ខែមិថុនា ក្រុមគ្រូពេទ្យបានបញ្ជូនអ្នកជំងឺបន្តមកមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ទោះបីមានការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យយ៉ាងណាក៏ដោយ អ្នកជំងឺក៏មានទទួកមរភាពនៅវេលាម៉ោង២និង៥០នាទី ទាបភ្លឺថ្ងៃទ២១ ខែមិថុនា ឆ្នាំ២០២១ ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតធ្ងន់ធ្ងរទាំងសងខាង ដោយជំងឺកូវីដ-១៩៕