ព័ត៌មានជាតិ

លោក គង់សោភ័ណ្ឌ អភិបាលខេត្តកណ្តាលចុះពិនិត្យសកម្មភាពក្រុមគ្រូពេទ្យ ពិនិត្យសុខភាពប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល នៅមណ្ឌលចត្តាឡីស័កនៅសាលាបឋមសិក្សាគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំសហការី និងក្រុមការងារជំនាញពាក់ព័ន្ធមួយចំនួន អញ្ជើញចុះត្រួតពិនិត្យសុខភាព និងសួរសុខទុក្ខ បងប្អូន  ប្រជាពលរដ្ឋចំនួន៦៥នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាគគីរ ស្រុកកៀនស្វាយ ដែលពួកគាត់មានការប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ទៅនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា។ ក្នុងនោះរដ្ឋបាលខេត្ត ព្រមទាំងរដ្ឋបាលស្រុកកៀនស្វាយ និងមន្ទីរពេទ្យខេត្ត ស្រុក បានធ្វើការស្រាវជ្រាវមុខសញ្ញាពាក់ព័ន្ធ ដើម្បីអញ្ជើញពួកគាត់មកសម្រាកនៅមណ្ឌលចត្តាឡីស័កស្រុក ដើម្បីបន្តធ្វើតេស្តអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ។

និងធ្វើការបាញ់ថ្នាំសម្លាប់មេរោគដោយមន្រ្តីសុខាភិបាល និងធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋនៅតំបន់នោះ ឱ្យរាយការណ៍មកអាជ្ញាធរ និងគ្រូពេទ្យ កុំឱ្យមានការភ័យខ្លាច ឬជ្រួលច្របល់ ហើយសមត្ថកិច្ចពាក់ព័ន្ធត្រូវសហការពិនិត្យសុខភាពជាប្រចាំ និងយាមការពារដើម្បីធានាសុវត្ថិភាព។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យ និងបានប៉ះពាល់ផ្ទាល់ ឬប្រយោល ត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន ហើយសូមស្ម័គ្រចិត្តចូលធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *