ព័ត៌មានជាតិ

ហាងកាហ្វេ១១កន្លែង នៅស្រុកស្អាង បង្កប់សុទ្ធតែល្បែងជល់មាន់ តាម Online ត្រូវបានបង្រ្កាប

(ខេត្តកណ្តាល) ប្រជាពលរដ្ឋ បានរាយការណ៍មកថា «ហាងកាហ្វេ តាមបណ្ដោយផ្លូវជាតិលេខ២១ ស្រុកស្អាងទាំង ១១ កន្លែងកំពុងតែធ្វើព្យុះធ្វើភ្លៀង ពេញមូលដ្ឋានស្រុក ខណៈសមត្ថកិច្ចនគរបាលប៉ុស្តិ៍ មិនហ៊ានបង្ក្រាប ព្រោះគ្មានបញ្ជាពីថ្នាក់លើ»។

ក្រោយពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ឈឿនសុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាអោយលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង ធ្វើការស្រាវជ្រាវជាបន្ទាន់ ។

បន្ទាប់មក លោកអធិការ បានចាត់ផ្នែកនគរបាលយុត្តិធម៌ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ ចុះស្រាវជ្រាវករណីនេះ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច ដែល CPC NEWS ទើបទទួលបាន បង្ហាញថា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ការស្រាវជ្រាវរកឃើញ ថា ហាងកាហ្វេចំនួន១១ទីតាំង បានលួចលាក់បង្កប់ល្បែងស៊ីសងមាន់ជល់តាម Video online ។

ទីតាំង១១នេះ រួមមាន ៖

១-ឈ្មោះ យ៉ន វណ្ណា ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភូមិស្វាយតានី ឃុំព្រែកគយ ។

២-ឈ្មោះ ស្រ៊ុន លាងត្រាយ ភេទប្រុស អាយុ ៦១ ឆ្នាំ រស់នៅភូមិស្វាយតានី ឃុំព្រែកគយ ។

៣-ឈ្មោះ សែ លាងហុង ភេទប្រុស អាយុ ៦៧ ឆ្នាំ រស់នៅភូមិស្វាយតានី ឃុំព្រែកគយ ។

៤-ឈ្មោះ សែន ចាន់ធឿន ភេទស្រី អាយុ ៣៣ ឆ្នាំ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ។

៥-ឈ្មោះ មាន ឡូញ ភេទប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ។

៦-ឈ្មោះ គឹម ផុង ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិព្រែកអុងប៉ាង ឃុំទឹកវិល ។

៧-ឈ្មោះ ហេង គឹមសួ ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំទឹកវិល ។

៨-ឈ្មោះ ខេន សុខ ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ។

៩-ឈ្មោះ ប៊ូ សំអឿន ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិផ្លូវបំបែក ឃុំទឹកវិល ។

១០-ឈ្មោះ អ៊ីវ ពន្លក ភេទប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិទួលសាលា ឃុំស្អាងភ្នំ ។

១១-ឈ្មោះ សម្បត្តិ សុភ័ក្ត្រ ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ។

ចំពោះម្ចាស់ទីតាំងទាំង១១ នេះ សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការបើកលេងល្បែងស៊ីសងមាន់ជល់តាម (Video Online) ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *