ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តកណ្ដាលក្រើនរំលឹកឲ្យកងកម្លាំងនគរបាលទូទាំងស្រុកខ្សាច់កណ្ដាលនិងមុខកំពូលត្រូវរួបរួមសាមគ្គីគ្នា ថែរក្សាសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ និងបម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្

(ខេត្តកណ្ដាល)៖ នារសៀលថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានក្រើនរំលឹកនិងផ្ដាំផ្ញើរឲ្យកងកម្លាំងនគរបាលទូទាំងស្រុកខ្សាច់កណ្ដាលនិងមុខកំពូលត្រូវរួបរួមសាមគ្គីគ្នា ថែរក្សាសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ បង្ក្រាបឲ្យបាននូវរាល់ភាពអសន្តិសុខទាំងឡាយ ស្វែងរកសេចក្ដីសុខជូនពលរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ ពិសេសត្រូវឆ្លើយតបរាល់តម្រូវការណាមួយដែលពលរដ្ឋស្នើសុំឱ្យជួយ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការបានថ្លែង នៅគ្រាដែលលោកបាននាំយកអាវភ្លៀងដែលឧបត្ថម្ភដោយនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិចំនួន៤៨៦អាវភ្លៀង ម៉ូតូធំចំនួន១២គ្រឿង ព្រមទាំងថវិការមួយចំនួនឧបត្ថម្ភដល់មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលចំនួន១៩១នាក់ និងស្រុកមុខកំពូលចំនួន២៩៥នាក់ នារសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០នេះ។ក្នុងនោះអភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានឧបត្ថម្ភម៉ូតូធំសំរាប់ល្បាតគ្រប់ប៉ុស្តិ៍ចំនួន២៤គ្រឿងផងដែរ សំរាប់២ស្រុកនេះ ដោយក្នុងមួយប៉ុស្តិ៍ទទួលបានម៉ូតូធំចំនួន០១គ្រឿង។

ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោស្នងការបាននាំពាំការផ្ដាំផ្ញើរការសួរសុខទុក្ខ នឹករលឹកពីនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលលោកតែងតែគិតគូរ យល់ពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទទាំងអស់ទូទាំងប្រទេស។

លោកស្នងការក៏បានកោតសរសើរកងម្លាំងនគរបាលស្រុកខ្សាច់កណ្ដាលដែលបានធ្វើការងារបានល្អនាពេលកន្លងមក ហើយទទួលបានការកោតសរសើរពីពលរដ្ឋក្នុងមូលដ្ឋានជាហូរហែរមក ហើយលោកក៏ជម្រុញបន្ថែមឱ្យកងកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាលទាំងអស់ ត្រូវដាក់ចិត្ត ដាក់កាយធ្វើការងារឱ្យបានល្អឡើងៗ រួបរួមគ្នា សាមគ្គីគ្នា ដាក់ចិត្ត ដាក់កាយ យកបេះដូងមកធ្វើការ ពិសេសអនុវត្តន៍ឱ្យបានល្អបំផុតតាមគោលនយោបាយ៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្នងការក៍ជម្រុញឱ្យកងកម្លាំងទាំងអស់សហការគ្នាល្អ ប្ដេជ្ញាសហការគ្នាល្អជាមួយគណៈបញ្ជាការឯកស្រុកកៀនស្វាយ ក្នុងទិសដៅរក្សាសន្តិសុខក្នុងមូលដ្ឋានឱ្យបានល្អ។ លោកឧត្តមសេនីយ៍ទោក៏បានសង្កត់ធ្ងន់ចំណុចសំខខន់គឺបញ្ហាជម្ងឺកូវីដ-១៩ផងដែរ ដោយត្រូវថែទាំងសុខភាពខ្លួនឱ្យបានល្អ ជួយផ្សព្វផ្សាយវិធានការកូវីដ-១៩ទៅដល់មូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីបញ្ជាបការយល់និងការប្រុងប្រយ័ត្នបន្ថែមទៀត ដ្បិតកម្ពុជាយើងមិនមានការឆ្លងទ្រង់ទ្រាយធំ ប៉ុន្តែកុំធ្វេសប្រហែសឱ្យសោះគឺត្រូវតែប្រយ័ត្នជានិច្ច។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *