ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកសេនាធិការ ក្នុងពេលអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារសន្តិសុខនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប..

ខេត្តសៀមរាប លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកសេនាធិការ ក្នុងពេលអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារសន្តិសុខនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

នារសៀលថ្ងៃទី០៨ ខែសីហា ម្សិលមិញ បានថ្លែងប្រាប់នគរបាលខេត្តសៀមរាបថា
១. ពង្រឹងឡេីងវិញលើការងារដឹកនាំ និងកែសម្រួលប្រព័ន្ធគ្រប់គ្រង ពិសេសភូមិឃុំមានសុវត្ថិភាព ។

២. ពង្រឹងសាមគ្គីផ្ទៃក្នុង ។
៣. តាមដានសភាពការណ៍ និងគ្រប់គ្រងបទល្មើសផ្សេងៗអោយខានតែបាន និងត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធ ។

៤. រៀបចំកម្មវិធីចុះត្រួតពិនិត្យតាមមូលដ្ឋានភូមិ ឃុំ ស្រុក ដេីម្បីដោះស្រាយរាល់បញ្ហា និងសំណូមពររបស់កងកម្លាំង មូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋអោយទាន់ពេល ដូចជាបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ជាដេីម ។
៥. ក្រុមការងារប្រតិកម្មរហ័សត្រូវតាមដានសភាពការណ៍ ព័ត៌មានដែលក្រុមជ្រុលនិយមបានបំពុលសង្គម និងត្រូវបន្សាបព័ត៌មាន និងបកស្រាយជូនមហាជនកុំអោយយល់ច្រឡំ ។



៦. ពង្រឹងការងារប្រចាំបញ្ជា និងត្រៀមកម្លាំងចុះល្បាត អន្តរាគមន៍អោយទាន់ពេលវេលា២៤/២៤។ ៧. រៀបចំលេខទំនាក់ទំនងទាន់ហេតុការណ៍ ដេីម្បីបងប្អូនប្រជាពលរដ្ឋងាយស្រួលទំនាក់ទំនង និងរាយការណ៍មកសមត្ថកិច្ច ។

៨. ប្រជុំផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន។
លោកក៏បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលខិតខំបំពេញភារកិច្ចកន្លងមក ដែលប្រឹងប្រែងបំពេញភារកិច្ចអោយកាន់តែល្អប្រសើរស័ក្តិសមជាខេត្តទេសចរណ៍។


សូមបញ្ជាក់ថាកិច្ចប្រជុំក៏មានវត្តមានលោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ ទទួលផែនយុត្តិធម៌ តំណាងលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការអញ្ជេីញចូលរួមពីអនុប្រធាននាយកដ្ឋានទេសចរណ៍ បេតិកភណ្ឌ លោកស្នងការ ស្នងការរង នាយការិយាល័យ អធិការក្រុងស្រុកទាំង១២ សរុបចំនួន ៧៤នាក់ ផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *