ព័ត៌មានជាតិ

លោកអភិបាលក្រុងប៉ោយប៉ែត គាត់ ហ៊ុល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៣ ឆ្នាំ២០២០…

(ក្រុងប៉ោយប៉ែត) នាព្រឹកថ្ងៃ ទី ៦ ខែ ៧ ឆ្នាំ ២០២០ នេះ លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុង និងលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី៣ ឆ្នាំ២០២០។

  ក្នុងពិធីវេទិកាផ្សព្វផ្សាយ ក៏មានការអញ្ជើញចូលរួមពីសំណាក លោក លោក ស្រីសមាជិកក្រុមប្រឹក្សា លោក លោកស្រី អភិបាលរង ក្រុងប៉ោយប៉ែត លោក លោក ស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានា កងកំលាំងប្រដាប់អាវុធទាំង ៣ ប្រភេទ លោក លោក ស្រីសមាជិក ក្រុមប្រឹក្សាឃុំ លោកមេភូមិ នកងបងប្អូនប្រជាពលរដ្ឋបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។រវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នេះផ្ដោតសំខាន់ទៅលើរួមមាន

ទី១-សេចក្តីពន្យល់សង្ខេបអំពីតួនា ទីភារកិច្ច និងទំនាក់ទំនងក្រុមប្រឹក្សាក្រុង និង អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ទី២-របាយការណ៍សង្ខេបស្ដីពីទិដ្ឋ ភាពរួម នៃស្ថានភាពអភិវឌ្ឍភាព ជោគជ័យ និងបញ្ហាប្រឈម នានារបស់រដ្ឋបាល ក្រុងប៉ោយប៉ែត ។

ទី៣-ការបង្ហាញសង្ខេបអំពីការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ទី៤-ការបង្ហាញពីតួនាទីភារកិច្ចនិងសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ។

ទី៥-ដំណើរការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ។ ទី៦-បូកសរុបលទ្ធផលវេទិកា គោលបំណងនៃការរៀបចំវេទិកាផ្សព្វផ្សាយនេះ គឺជាការឆ្លើយតបចំពោះសំណើរក៏ដូចជាសំណូមពរនានា របស់បងប្អូនប្រជាពលរដ្ឋ ដែលបានស្នើរសុំជួយដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន។

ហើយញ្ហាដែលជាការលើកសំណើឡើងខាងលើ អង្កវេទិកា បានដោះស្រាយជូនប្រជាពលរដ្ឋបានមួយចំនួនធំ នៅសល់សំ ណើមួយចំនួនទៀត អង្កវេទិការបានទទួលយក និងខិតខំធ្វើការដោះស្រាយនៅពេលក្រោយបន្តទៀត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *