ព័ត៌មានជាតិ

កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចូលរួមប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ តាមរយៈ Video Conference។

(​រាជធានីភ្នំពេញ)៖ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចូលរួមប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ តាមរយៈ Video Conference។

 កិច្ចប្រជុំ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ បានធ្វើឡើង ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេស។

សមាសភាពចូលរួមប្រជុំ ដោយភ្ជាប់រូបភាព តាមរយៈ Video Conterence របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានដូចជា លោកមេបញ្ជាការរង ជានាយសេនាធិការ ជំនួសមុខឲ្យឧត្តមសេនីយ៍ឯក

មេបញ្ជាការ នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី នាយការិយាល័យជំនាញ និងលោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំងមានការចូលរួមពី​កងរាជអាវុធហត្ថ តាមបណ្តាខេត្តផងដែរ៕

( រូបភាព និងអត្ថបទពីកងរាជអាវុធហត្ថ រាជធានីភ្នំពេញ )

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *