ព័ត៌មានជាតិ

ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញនាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៦វត្ត ក្នុងឃុំខ្នាឆ្មារ និងឃុំធ្លកវៀន ក្នុងស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ រួមជាមួយសហការី ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ បាននាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៦វត្ត ក្នុងនោះមានៈ ឃុំខ្នាឆ្មារ ចំនួន២វត្ត និងឃុំធ្លកវៀន ចំនួន៤វត្ត ដែលបានប្រារព្ធពិធីនៅទីតាំងវត្តបុទមរង្សី ហៅវត្តឈូក ស្ថិតនៅឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ។

សម្ភារ ទៀនវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៦វត្តនោះដោយក្នុងមួយវត្តៗទទួលបាន៖ សាដកចំនួន១ សម្រាប់, ទានវស្សាចំនួន ១គូ, អង្ករចំនួន១ បាវ ៥០ គីឡូក្រាម, មីជាតិចំនួន ១២កេសតូច, ទឹកផ្លែឈើ ចំនួន២កេស, ទឹកសុទ្ធចំនួន២កេស, នំចំនួន២ធុង, ទឹកដោះគោចំនួន១៦កំប៉ុង, តែចំនួន១គីឡូក្រាម, ស្ករស ចំនួន២គីឡូក្រាម, ទឹកស៊ីអ៊ីវចំនួន១២ដប, ទឹកត្រីចំនួន១២ដប, ប្រេងឆាចំនួន៤ លីត្រ, បច្ច័យព្រះសង្ឃចំនួន ៦អង្គ ក្នុង១អង្គចំនួន ៥ម៉ឺនរៀល និងបច្ច័យចូលបុណ្យទានព្រះវស្សាក្នុង១វត្ត ចំនួន ៣០ម៉ឺនរៀល ជូន លោកតា លោកយាយ ចូលរួម ១នាក់ ចំនួន ១ម៉ឺនរៀល ចំនួន ១០០ នាក់ ប្រជាការពារចូលរួមសរុបចំនួន ២០ម៉ឺនរៀល និងក្រុមប្រឹក្សាឃុំទាំងពីរដែលបានចូលរួមចំនួន២៦ ម៉ឺនរៀល។

បន្ទាប់ពីបញ្ចប់កម្មវិធីប្រគេនទៀនវស្សា ឯកឧត្ដមបណ្ឌិត អញ្ជើញជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំធ្លកវៀន និងឃុំខ្នាឆ្មារ ដើម្បីជំរុញការងារកំណត់អត្តសញ្ញាណគ្រួសារទីទ័លក្រគ្មានទីពឹង ដើម្បីរៀបចំកម្មវិធីជួយឧបត្ថម្ភ និងរៀបចំបច្ចុប្បន្នភាពខ្នងផ្ទះដែលមិនទាន់មានបង្គន់អនាម័យប្រើប្រាស់ និងបន្តជំរុញឱ្យចូលរួមសាងសង់បង្គន់ជាមួយការជួយគាំទ្ររបស់ក្រុមការងារ ក្រុមប្រឹក្សាឃុំ និងអង្គការដែលកំពុងប្រតិបត្តិការនៅក្នុងមូលដ្ឋាននៃឃុំទាំងពីរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *