ព័ត៌មានសន្តិសុខសង្គម

ឈាម​ស្រែក​ស្បែក​ហៅ​! ទីបំផុត​ឃាតក​រំលោភ​សម្លាប់​ក្មេង​២​នាក់ នៅ​ស្រុក​ព្រៃនប់​ពេលនេះ​ចាប់បាន​ហើយ​

យោង​តាមផេក Child Protection Unit បានឲ្យដឹងថា ជនសង្ស័យ​ទាំង​ពីរ​អ្នក​ទាក់ទង​នឹង​ករណី​រំលោភ និង​សម្លាប់​នៅ​ខេត្ត​ព្រះសីហនុ ពេលនេះ​ត្រូវ​ចាប់ខ្លួន​បាន​ហើយ ដែល​បាន​រត់​លាក់ខ្លួន​នៅ​ខេត្ត​ព្រៃវែង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ឃាតកម្ម​នេះ ត្រូវ​គេ​ដាក់​ការសង្ស័យថា ជា​ករណី​រំលោភ​សម្លាប់ បង្កឡើង​ដោយ​ជនល្មើស ដែល​គេ​បាន​សង្ស័យ​ថា ជនល្មើស​អាច​ធ្វើ​សកម្មភាព​ចាប់រំលោភ​កុមារី​អាយុ ១០​ឆ្នាំ បន្ទាប់​មក​ធ្វើ​សកម្មភាព​សម្លាប់​ទាំង​កុមារី និង​កុមារ​ជា​ប្អូន​អាយុ ២​ឆ្នាំ​កន្លះ​ដែល​កំពុង​ដេក​នៅក្នុង​ផ្ទះ​ជាមួយ​គ្នា​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ទៀតថា ក្មេង​បុរស​ជា​ប្អូន​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ផ្ទះ ដោយ​ក្មេង​ស្រី​ជា​បង​ត្រូវបាន​ក្រុមគ្រួសារ​ព្យាយាម​ដឹក​មក​សង្គ្រោះ​រហូតដល់​រាជធានី​ភ្នំពេញ តែ​មិន​អាច​ជួយសង្គ្រោះ​ជីវិត និង​បាន​ស្លាប់​បាត់បង់​ជីវិត​នៅលើ​រថយន្ត​វេលា​ម៉ោង ៨​យប់​ថ្ងៃ​ដដែល​នោះ​។​

​ដោយឡែក ថ្ងៃ​បូជាសព​ក្មេងស្រី​ទាំងពីរ ឃើញ​ថា​ម្តាយ​សព​ក្មេង​ទាំង​ពីរ បាន​ស្រែកយំ​ឱប​ក្តា​មឈូស​កូន​ទាំង​ពីរ ជាមួយ​ក្តីអា​ល័យជា​ពន់ពេក ដែល​ឃើញ​ហើយ​ពិត​ជា​ខ្លោចផ្សារ​រក​ពាក្យ​ឈឺចាប់​អ្វី​មក​ថ្លាថ្លែង​ឲ្យ​ត្រូវ​ចំពោះ​ទុក្ខ​សោកនៃ​ការបាត់បង់​កូន​ម្តង​ទាំង​ពីរ​បែបនេះ ៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *