ព័ត៌មានជាតិ

ឯកឧត្តម វង សូ​ត នាំយក​ថវិការ​ជាង​២៩​លាន​រៀល ទៅ​ផ្តល់ជូន​គ្រួសារ លោក ផង់ វាន សមាជិក​ក្រុមប្រឹក្សា​ឃុំ​ក្រែក ដែល​ស្លាប់​បាត់បង់​ជីវិត ក្នុង​គ្រោះថ្នាក់​ចរាចរ ពេល​ធ្វើដំណើរ​ទៅ​បោះឆ្នោត​ព្រឹក​មិញ​!!

(​ត្បូងឃ្មុំ​)៖ បន្ទាប់ពី​ទទួល​ដំណឹង​ថា លោក ផង់ វាន សមាជិក​ក្រុមប្រឹក្សា​ឃុំ​ក្រែក បាន​ស្លាប់​បាត់បង់​ជីវិត ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ ពេល​ធ្វើដំណើរ​ទៅ​បោះឆ្នោត​ព្រឹក​មិញ​នេះ ភ្លាមៗ ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ រួម​ដំណើរ​ដោយ​ថ្នាក់​ដឹកនាំ​ក្រសួង ក្រុមការងារ​ថ្នាក់ជាតិ ខេត្ត ស្រុក និង​លោក​អភិបាល​ស្រុក​ពញាក្រែក រួមទាំង​មន្ត្រីរាជការ ជាច្រើនរូប​ទៀត បាន​ចុះ​សំណេះសំណាល ចូលរួម​មរណៈទុក្ខ​ដ៍​ក្រៀមក្រំ ចំពោះ​គ្រួសារ​នៃ​សព ព្រមទាំង​នាំយក​ថវិការ​ប្រមាណ​ចំនួន​ជាង ២៩​លាន​រៀល ជូន​គ្រួសារ​សព​ផងដែរ​។​

​ក្នង​ឪ​កាស​នោះ ឯកឧត្តម វង សូ​ត បាន​សំដែង​នូវ​ការសោកស្តាយ​បំផុត ចំពោះ​ធនធានមនុស្ស​ដ៍​មាន​តម្លៃ​មួយ​រូប និង​បាន​កោតសរសើរ​នៃ​គំរូ​វីរៈភាព ពិសេស​ស្នាដៃ​ការងារ​ដែល លោក ផង់ វាន បាន​សម្រេច​បាន​នា​ពេលកន្លងមក​។​

​ចំពោះ​ថវិការ​ប្រមាណ​២៩​រៀល​នេះ ក្នុងនោះ ថវិការ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ១​ពាន់​ដុល្លារ ឯកឧត្តម វង សូ​ត ៥​លាន​រៀល ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ៥០​មុឺន​រៀល ថវិការ​បេឡា​មរណៈ ៤​លាន​រៀល បេឡា​អតីតយុទ្ធជន ៩​លាន​ប្រាំ​សែន​រៀល និង​ថវិការ​ក្រុមការងារ​ថ្នាក់ជាតិ​ខេត្ត ស្រុក រួម​ទាំង​គណបក្ស​ខេត្ត ក្រុង ស្រុក ឃុំ​។​

​សូមបញ្ជាក់​ថា​៖ លោក ផង់ វាន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​នាង​នើយ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជា​សា​មាជិក​ក្រុមប្រឹក្សា​ឃុំ​ក្រែក បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​អោយ​បាក់​ជើង និង​បាន​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ ដោយ​បោក​ក្បាល​យ៉ាង​ធ្ងន់ធ្ងរ​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើត​ឡើង​វេលា​ម៉ោង​ប្រមាណ ៦​ព្រឹក ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ មូលហេតុ​ដោយ លោក ផង់ វាន ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ ទៅ​បន្ត​ឡើង​ជិះ​រថយន្ត ដើម្បី​ទៅ​បោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី​ខេត្ត និង​ក្រុង ស្រុក និងខ័​ណ្ឌ​អាណត្តិ​ទី​៣​នោះ តែ​មិន​ទាន់​ជិះ​ឆ្លង​ផុត​ផ្លូវ​ផង ក៍​ត្រូវបាន​ម៉ូតូ​១​គ្រឿង​ទៀត ជិះ​បញ្ច្រាស់​ទិស​ដៅ​គ្នា បុក​ពេញ​ទំហឹង បណ្តាលអោយ​បាក់​ជើង និង​ស្លាប់​បាត់បង់​ជីវិត​នៅ​មន្ទីរពេទ្យ​។​
​បច្ចុប្បន្ន សព​បាន​បញ្ជូន​ទៅ​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *