ព័ត៌មានខ្លីៗ

ក្រុមហ៊ុន GANZBERG បានផ្តល់អំណោយជាធុងបាញ់ថ្នាំ និងទឹកថ្នាំសម្លាប់មេរោគ ដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្នុងការប្រយុទ្ធប្រឆាំងមេរោគឆ្លងCOVID-19

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ ក្រុមហ៊ុន GANZBERG បានផ្តល់អំណោយជាធុងបាញ់ថ្នាំ និងទឹកថ្នាំសម្លាប់មេរោគ ដើម្បីចូលរួមជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្នុងការប្រយុទ្ធប្រឆាំងមេរោគឆ្លងCOVID-19។

ជាមួយគ្នានោះដែរ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ក៏បានថ្លែងអំណរគុណដ៏ជ្រាវជ្រៅចំពោះក្រុមហ៊ុន GANZBERG ដែលផ្តល់សម្ភារៈទាំងនេះដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចំពេលដែលរដ្ឋបាលខណ្ឌកំពុងត្រូវការ ហើយនេះជាការចួលរួមយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលដើម្បីបង្ការ ទុបស្កាត់ជំងឺ COVID-19 ជូនប្រជាពលរដ្ឋកម្ពុជាយើងទៅមូល។ ឆ្លៀតក្នុងឱកាសនោះ​ លោកអភិបាលខណ្ឌ បានជូនពរដល់​ អគ្គនាយក និងបុគ្គលិកក្រុមហ៊ុនទាំងអស់ សូមអោយជួបតែពុទ្ធិពរទាំងបួនប្រការ និងទទួលបានជោគជ័យក្នុងការប្រកបការងារផ្សេងៗ ។

សម្ភារៈដែលទទួលនាឱកាសនោះមាន ធុងបាញ់ថ្នាំស្វ័យប្រវត្ត ចំនួន១០ធុង និងទឹកថ្នាំសម្លាប់មេរោគ ចំនួ​ន​២ធុង ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *