ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចម្រុះចុះបង្រា្កបករណីជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនស្ស័យប្រុសស្រីបានជាបន្តបន្ទាប់ចំនួន៩នាក់

ខេត្តកំពង់ចាម៖ កាលពីព្រឹកថ្ងៃទី៣១ ខែ​មីនា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​កំពង់ចាម ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស សហការ​ជាមួយ​កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនស្រុកមុខកំពូល ជំនាញខណ្ឌជ្រោយចង្វា ព្រមទាំងកម្លាំងប៉ុស្តិ៍ជ្រោយចង្វា បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ​ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនស្ស័យប្រុសស្រីបានជាបន្តបន្ទាប់ចំនួន៩នាក់ ។

ក្នុងប្រតិបត្តិការខាងលើដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន១៥កញ្ចប់ ទូរស័ព្ទដៃចំនួន ០៧គ្រឿង និងម៉ូតូចំនួន០២គ្រឿង ។

ជនសង្ស័យទាំងអស់ និងវត្ថុតាង បានប្រគល់ជូនទៅជំនាញការិយាល័យខេត្តកំពង់ចាម ចាត់ការតាមនីតិវិធីបន្ត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *