ព័ត៌មានខ្លីៗ

លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការ​នគរបាលខេត្តស្វាយរៀង បាននាំយកវត្ថុអនុស្សាវរីយ៍ ទៅជូនពរដល់ ឯកឧត្តមប្រធានគណៈកម្មាធិការប្រជាជន ខេត្តឡុងអាន​ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃ២៤​ ខែមករា​ ឆ្នាំ​២០២០ តាមការចាត់តាំងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការ​នគរបាលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បាននាំយកវត្ថុអនុស្សាវរីយ៍ ទៅជូនពរដល់ ឯកឧត្តម ប្រធានគណៈកម្មាធិការប្រជាជន ខេត្តឡុងអាន​ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម នៅខេត្តឡុងអាន​។

បន្ទាប់មកលោកឧត្តមសេនីយ៍ទោ​ ស្នងការនគរបាលខេត្ត​​ បានបន្តដឹកនាំប្រតិភូ​ស្នងការដ្ឋាន​នគរបាលខេត្ត​ នាំយកវត្ថុអនុស្សាវរីយ៍​ ទៅជូនពរលោកប្រធានមន្ទីរនគរបាលខេត្តឡុងអាន និងលោកមេការ​ នៃបញ្ជាការដ្ឋាន​កងទ័ព​ការពារព្រំដែនខេត្តឡុងអាន ផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *