ចេញផ្សាយ ថ្ងៃច័ន្ទ ៦កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន៨គ្រួសាររស់នៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ និង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ បានរួមគ្នាប្តឹងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និង គូកន ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ឈ្មោះ ព្រំ បូរ ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបមកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អោយផ្អាកចំណាត់ការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីជៀសវាងការខូចខាតផលប្រយោជន៍របស់ប្រជាពលរដ្ឋ និង រក្សាភាពដើមនៃទីតាំងទំនាស់ រង់ចាំលទ្ធផលនៃការស៊ើបអង្កេតស្រាវជ្រាវ ជាមុនសិន ។
នេះបើយោងតាមលិខិតរបស់ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នេះ ។
ក្នុងលិខិតនេះ អះអាងថាករណីនេះ ក្រសួងមហាផ្ទៃស្នើឲ្យអភិបាលរាជធានីភ្នំពេញ បង្អង់ចំណាត់ការរដ្ឋបាលពាក់ព័ន្ធនឹងទីតាំងទំនាស់ជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាពឲ្យមន្ត្រីអគ្គាធិការដ្ឋាន ចុះធ្វើការអង្កេតស្រាវជ្រាវ ជៀសវាងការប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋផលប្រយោជន៍របស់រដ្ឋបាលរាជធានីភ្នំពេញ និង ផលប្រយោជន៍ច្បាប់…