ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោក សន ហុងសេង អភិបាលរងស្រុកតំណាងលោកអភិបាលស្រុកកៀនស្វាយ បានអញ្ជើញចូលរួម កិច្ចប្រជុំពិនិត្យ ពិភាក្សា ស្តីពីការជ្រើសរើសបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការចូលរួមអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្រោមអធិបតីភាព ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ដោយមានការចូលរួមពីរដ្ឋបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងគ្រប់ប្រភេទ និងមន្ត្រីរាជការជាច្រើនរូបផងដែរ។
កិច្ចប្រជុំពិនិត្យ ពិភាក្សា ស្តីពីការជ្រើសរើសបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការចូលរួមអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” នេះគឺក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់បុគ្គលមានស្នាដៃឆ្នើមក្នុងការចូលរួមយកចិត្តទុកដាក់និងប្រឹងប្រែងអនុវត្តគោលនយោបាយនេះជាបន្តទៀត សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាន និងសុខុមាលភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព៕