ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយជ័យបានបញ្ជាកម្លាំងចុះទៅដល់ទីតាំងនិងបង្រ្កាបក្រោយពីបណ្ដាញព័ត៌មានផ្សព្វផ្សាយទីតាំងកន្លែងល្បែងស៊ីសងមួយកន្លែង!!!

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី៩.១២.២០២៤ ទីតាំងមួយកន្លែងដែលមានយីហោM77បើកទទួលបញ្ចាំផ្ទះឡានម៉ូតូ ដែលបានលួចបង្កប់ល្បែងសុីសងពេលនេះត្រូវបានកម្លាំងជំនាញនៃអធិការក្រុងប៉ោយប៉ែតចុះបង្ក្រាបហើយ។

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយជ័យមិនបង្អង់យូរអធិការក្រុងប៉ោយប៉ែតដឹកនាំដោយលោក ព្រហ្ម ពិសិដ្ឋ បានបញ្ជាកម្លាំងចុះធ្វើកិច្ចសន្យានិងបញ្ឈប់សកម្មភាព ។ អង្គភាពរស្មីនាងពួនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយជ័យបានបញ្ជាកម្លាំងចុះទៅដល់ទីតាំងក្រោយពីបណ្ដាញព័ត៌មានផ្សព្វផ្សាយទីតាំងកន្លែងល្បែងស៊ីសងមួយកន្លែង!!!

ព័ត៌មានបឋម

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *