ខេត្តកណ្តាល ថ្ងៃទី ៣ ខែកញ្ញាឆ្នាំ២០២៤ លោក សន ហុងសេង អភិបាលរងស្រុក តំណាងលោកអភិបាលស្រុកកៀនស្វាយ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ខែកញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរក្រុង ស្រុក កងកម្លាំងទាំង៣ ខិតខំថែរក្សាសន្តុិសុខ សណ្ដាប់ធ្នាប់ និងបង្ក្រាបបទល្មើសផ្សេងៗ។ បន្ថែមនេះ ត្រូវយកចិត្តទុកដាក់ក្នុងការកៀគរចំណូលពន្ធដារ ជម្រុញការចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធជូនប្រជាពលរដ្ឋផងដែរ និងសូមបន្តខិតខំប្រឹងប្រែងការផ្ដល់សេវា ដោះស្រាយបញ្ហា សំណូមពរនានា បញ្ហាទំនាស់ដីធ្លី និង លុបបំបាតនូវអំពើអសកម្មនានា៕