បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុំ រាត្រីអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការខេត្ត គ្រប់គ្រង គ្រោះមហន្តរាយ អមដំណើរដោយ លោកអភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹក និងការបង្កបង្កើនរបស់បងប្អូនប្រជាកសិករនៅក្នុងភូមិសាស្ត្រស្រុកមង្គលបូរី និងស្រុកស្វាយចេក។
