ព័ត៌មានជាតិ

«ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី​ ជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំងសម្រាប់បើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណនតេជោ»

ស្រុកកៀនស្វាយ៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ លោក អ៊ូ ឈាង​ ប្រធានក្រុមប្រឹក្សាស្រុក រួមជាមួយលោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ ព្រមទាំងអភិបាលរងស្រុក អាជ្ញាធរឃុំសំរោងធំ បានអញ្ជើញអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី​ ជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ ហ្វូណនតេជោ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំងសម្រាប់បើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *