ស្រុកកៀនស្វាយ៖ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុក លោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយ បានអញ្ជើញអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយ។
សមាសភាពចូលរួមមានលោក អភិបាលរងស្រុក លោក លោកស្រី នាយក នាយករងរដ្ឋបាល អធិការ អធិការរង មេបញ្ជាការ មេបញ្ជាការរង កងកំលាំងទាំងបី ប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែកស្រុក មេឃុំទាំង៨ នាយប៉ុស្តិ៍នគរបាលឃុំ។ កិច្ចប្រជុំនេះ លោក ឡូវ សុខសាន អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ចដែលបានខិតខំប្រឹងប្រែងរក្សាសន្តិសុខ សណ្ដាប់ និងបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋានបានល្អប្រសើរ។ លោកអភិបាលស្រុក បានបន្តថា សូមឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរឃុំបន្តយកចិត្តទុកដាក់បង្ក្រាបបទល្មើសល្បែងស៉ីសង បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល។