ព័ត៌មានជាតិ

ខេត្តកណ្តាល ថ្ងៃទី ០៩ ខែកក្ដដា ឆ្នាំ២០២៤ លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក ស្នើឲ្យលោកអភិបាលរងទទួលបន្ទុកចុះជួយឃុំ លោកមេឃុំគ្រប់ឃុំ ចាត់ចែងក្រុមការងារចុះធ្វើបរិស្ថានអនាម័យតាមដងផ្លូវដងព្រែកដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអោយបានស្អាតល្អប្រសើរជាប្រចាំ! សូមចូលរួមកាប់ឆ្ការ និងសំអាតដីដែលធ្លាក់ពេញសងខាងផ្លូវអោយបានស្អាត យោងប្រសាសន៍ដឹកនាំរបស់ លោកអភិបាលស្រុក លោក នូ វ៉ាន់ណូ អភិបាលរងស្រុក បានចុះដឹកនាំក្រុមការងារ និង ជួលគ្រឿងចក្រកាយសំរាម នៅទីតាំងក្នុងឃុំកំពង់ភ្នំ ដែលប្រជាពលរដ្ឋបានចោលសំរាមនៅទីតាំងស្ពានថ្ម ចន្លោះភូមិក្បាយជ្រោយ និង ភូមិកំពង់ពោធិ៍ ។

រដ្ឋបាលស្រុកលើកដែក

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *