នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកំពង់ត្រាច បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកំពង់ត្រាច ក្រោមអធិបតីភាព លោក សោម យ៉ាន ប្រធានក្រុមប្រឹក្សាស្រុក និងលោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោកនាយក-នាយករងរដ្ឋបាល កងកម្លាំងទាំង ៣ប្រភេទ លោក លោកស្រីប្រធានការិយាល័យ-អង្គភាពជុំវិញស្រុក និងលោក លោកស្រីមេឃុំទាំង ១៤ឃុំ៕