ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយ ឯកឧត្តម វ៉ាស៊ឹម សូរិយា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ រវាងស្ថាប័នពាក់ព័ន្ធក្រោមឱវាទសាលាខេត្តកណ្តាល ជាមួយក្រុមហ៊ុនចិន (China Metro)ដើម្បីប្រមូលព័ត៌មាន និងទិន្នន័យសម្រាប់សិក្សាគម្រោងផ្លូវរថភ្លើងថ្មីធុនស្រាលពីព្រលានយន្តហោះថ្មីតាខ្មៅ ចូលមករាជធានីភ្នំពេញ។

ខេត្តកណ្តាល ៖ ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយ ឯកឧត្តម វ៉ាស៊ឹម សូរិយា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ រវាងស្ថាប័នពាក់ព័ន្ធក្រោមឱវាទសាលាខេត្តកណ្តាល ជាមួយក្រុមហ៊ុនចិន (China Metro)ដើម្បីប្រមូលព័ត៌មាន និងទិន្នន័យសម្រាប់សិក្សាគម្រោងផ្លូវរថភ្លើងថ្មីធុនស្រាលពីព្រលានយន្តហោះថ្មីតាខ្មៅ ចូលមករាជធានីភ្នំពេញ។

រាជរដ្ឋាភិបាលបានកំពុងជំរុញការវិនិយោគយ៉ាងខ្លាំងលើវិស័យដឹកជញ្ជូននៅកម្ពុជា។ ការដឹកជញ្ជូនតាមរថភ្លើង គឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ពិសេសរថភ្លើងស្រាលដែលវាមិនបង្កការរំខានខ្លាំងដោយសារសម្លេង។

“ការស្ថាបនាផ្លូវរថភ្លើងថ្មីធុនស្រាលពីព្រលានយន្តហោះថ្មីតាខ្មៅ ចូលមករាជធានីភ្នំពេញ នាឱកាសពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់ខេត្តកណ្តាល សម្រាប់បម្រើនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តកណ្តាល”។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *