ព័ត៌មានជាតិ

តើរោងម៉ាស៊ីនរ៉ៃអាឈើរបស់លោក តាសាន នៅម្ដុំអាងក្រពើមានចំណែកចូលរួមបំផ្លាញធនធានធម្មជាតិព្រៃឈើដែរឬទេ?

សៀមរាប រោងម៉ាស៊ីនរ៉ៃអាឈឺដែលមានថៅកែឈ្មោះតា សាន មានទីតាំងស្ថិតនៅ ម្ដុំអាងក្រពើ ភូមិវត្តស្វាយសង្កាត់សាលាកំរើកក្រុងនិងខេត្តសៀមរាប បើកដំណើរការបានយ៉ាងរលូនដោយពុំមានមន្ត្រីជំនាញណាម្នាក់ក្នុងខេត្តបើកភ្នែកអើពើនោះទេ សង្ស័យទទួលបាននូវលាបសក្ការៈសើមមាត់សើមករពីលោកថៅកែឈ្មោះតា សានអស់ហើយមើលទៅ? ជាក់ស្ដែងកាលពីវេលាម៉ោង ២ .១៥នាទីល្ងាចថ្ងៃទី ៤ ខែសីហាឆ្នាំ ២០២៣ មានរថយន្តឌីមិចនិងរម៉កដឹកឈេីឃ្លុំ ចូលទៅក្នុងរោងម៉ាស៊ីនរៃ៉នេះ ក្រោយពីអាច្រៀករួច ឈ្មួញក៏ត្រូវមកដឹកជញ្ជូនចេញទៅលក់វិញ។បញ្ជាក់ផងដែរថាបច្ចុប្បន្ននៅក្នុងរោងម៉ាស៊ីនរ៉ៃ អាឈេីរបស់លោកថៅកែឈ្មោះសាន ហៅតាសាន មានស្តុបឈេីបន្ទះជាច្រើនម៉ែត្រគូប។

រីឯប្រភេទឈេីឃ្លុមទាំងនេះត្រូវបានឈ្មួញដឹកមកតាមរថយន្តចេញពីតំបន់ព្រៃគូលែនព្រហ្មទេពក្នុងស្រុកគូលែន ចូលមកស្តុប់ទុកក្នុងក្រុងសៀមរាប រួចមានឱកាសល្អទើបលើកដាក់រម៉កដឹកមកកាន់រោងម៉ាស៊ីនរ៉ៃអាឈេីនេះ នៅពេលដឹកចូលមកក្នុងរោងម៉ាស៊ីនរ៉ៃម្តងៗគឺមានសភាពហាក់បីដូចជាលួចលាក់ រីឯអ្នកដឹកនិងម្ចាស់រោងម៉ាស៊ីនរ៉ៃវិញភ្នែកនៅកញ្ចឹងក។

សំណួរសួរថាតើរោងម៉ាស៊ីនរ៉ៃ របស់លោក តាសាន នេះមានច្បាប់ដែរឬទេ? តើការនាំឈេីប្រភេទឃ្លុំនិងបន្ទះក្រាស់ៗចូលទៅក្នុងរោងម៉ាស៊ីននេះតើឈេីទាំងនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ?

អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះ ទៅតាមវីជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *