ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ ការសាងសង់ ស្នាក់ការបក្សប្រជាជនកម្ពុជា ប្រចាំភូមិបឹងអារក្ស ក្នុងឃុំអំពិលប្រាំដើម ខេត្តបាត់ដំបង ÷

ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ អនុប្រធានក្រុមការងារ ចុះមូលដ្ឋាន ឃុំអំពិលប្រាំដើម និងជាប្រធានក្រុមការងារ ចុះភូមិបឹងអារក្ស បានដឹកនាំក្រុមការងារ ចូលរួមប្រជុំ នៅមន្ទីរបក្សប្រជាជនកម្ពុជា ឃុំអំពិលប្រាំដើម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រាជ សុភទ្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន ឃុំអំពិលប្រាំដើម បន្ទាប់ពីប្រជុំនៅមន្ទីរបក្សឃុំអំពិលប្រាំដើម ចប់សព្វគ្រប់ ឯកឧត្តមបណ្ឌិត បន្តដឹកនាំក្រុមការងារ អមដំណើដោយ លោក អ៊ុំ វារី អនុប្រធាន លោក រ៉ម សាវី អនុប្រធាន និង លោក រ៉ា ចាន់ អនុប្រធាន ចុះទៅត្រួតពិនិត្យ ការសាងសង់ ស្នាក់ការបក្សប្រជាជនកម្ពុជា ភូមិបឹងអារក្ស ដែលឋិតនៅមុខសាលាបឋមសិក្សា បឹងអារក្ស ស្ថិតក្នុងឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។

ក្នុងនោះទៀតសោត ឯកឧត្តម បណ្ឌិត បានប្រគល់ ស័ង្កសីចំនួន ៦០សន្លឹក ស្មើនិងថវិការ ៨០ម៉ឺនរៀល និង ឧបត្ថម្ភចំនួន ១០ម៉ឺនរៀល ទៀត ទៅក្រុមជាង ដើម្បីទុកទិញនំចំនី ឬ ភេសជ្ជៈ ហូប ខណៈពេលកំពុងធ្វើការសាងសង់ ។
សូមបញ្ជាក់ថា ការសាងសង់ស្នាក់ការបក្សភូមិនេះ គឺមានការ ឯកភាព ពីលោកមេភូមិ រួមជាមួយ ប្រជាពលរដ្ឋ និង ក្រុមការងារដែលពាក់ព័ន្ធ ក្នុងភូមិបឹងអារក្ស ដើម្បីផ្តល់ភាពងាយស្រួល បំរើការងារបក្ស ប្រជាជនកម្ពុជា ក្នុងភូមិបឹងអារក្ស និង គ្រប់គ្រងឲ្យ ទាន់សភាពការណ៍ នានា ។

ក្នុងនោះប្រជាពលរដ្ឋ ក្នុងភូមិបឹងអារក្ស ពិតជាមានការសប្បាយចិត្ត រំភើបរីករាយ យ៉ាងខ្លាំង ដែលមានវត្តមាន ឯកឧត្តម រាជ សុភទ្ទ ជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំអំពិលប្រាំដើម ព្រមទាំង ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំអំពិលប្រាំដើម និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ភូមិបឹងអារក្ស ដែលតែងតែ យកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយ បានជួយជួសជុលផ្លូវ និងដាក់លូ ជាច្រើនកន្លែង ដើម្បីរំដោះទឹកមិនឲ្យជនលិច ផ្ទះ ឬដីស្រែរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ។ ក្នុងនោះទៀតសោត ឯកឧត្តម បណ្ឌិត និងបន្តឧបត្ថម្ភ ជាភ្លើងអំពូល សូឡា ចំនួន ១០ដើម សំរាប់ដាក់បំភ្លឺតាមដងផ្លូវ ក្នុងភូមិបឹងអារក្ស ហើយឧបត្ថម្ភ ចំនួន ៥ដើមទៀត ទៅដាក់បំភ្លឺតាមដងផ្លូវនៅភូមិ បឹងពពូល ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *