ព័ត៌មានសន្តិសុខសង្គម

តេទូរស័ព្ទទៅប្តីតែបែរជាមនុស្សស្រីលើកជំនួស តូចចិត្តពេក រត់ទៅចងកសម្លាប់ខ្លួន

ភ្នំពេញ៖ ស្ត្រីម្នាក់សម្រេចបញ្ចប់ជីវិតត្រឹមចងកសម្លាប់ខ្លួន ក្រោយពីអន់ចិត្តគ្រាដែលទូរស័ព្ទទៅរកប្តី បែជាមានមនុស្សស្រីលើក ខណៈដែលកំពុងផឹកសុី ខឹងទាញបានក្រមាវឹង ចងភ្ជាប់នឹងដែកភ្ជួរកង្ហារ ស្លាប់បាត់ជីវិត ទម្រាំប្តីដឹងឡើងទៅវឹង ក្នុងបន្ទប់ឡៅតឿ ស្រាយទម្លាក់ នៅតែមិនអាចមានជីវិតឡើងវិញបានដែ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ នៅផ្ទះល្វែង ផ្លូវលំ ក្រុម៤ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ស្ត្រីគិតខ្លីមានឈ្មោះ ជឿន សេងហៃ អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ មានស្រុកកំណើតភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ មានប្តីឈ្មោះ វិន ថាន់យ៉ា អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរ មេការសំណង់ ផ្នែកអគ្គិសនី ស្នាក់នៅផ្ទះជួល ចំណុចខាងលើ ជាមួយបងប្អូន សរុបគ្នា៥នាក់ ។

តាមការរៀបរាប់ពីសាច់ញាតិ ក្រុមគ្រួសារ បានឲ្យដឹងថា ស្ត្រីខាងលើមានបងប្អូនចំនួន៥នាក់ ប្រុស៣នាក់ ស្រី២នាក់ សាកសពជាកូនទី២ ។ ប្រភពបន្តទៀតថា ស្ត្រីរងគ្រោះបានរៀបការត្រឹមត្រូវអស់រយៈពេល៥ឆ្នាំមកហើយ តែការរស់នៅរបស់អ្នកទាំង២ រវាងប្តី-ប្រពន្ធហាក់បីដូចមិនចុះសម្រុងគ្នា ពោលឈ្លោះព្រឹក ត្រូវល្ងច ឈ្លោះល្ងាចត្រូវគ្នាយប់ ក៏ប៉ុន្តែជម្លោះក្នុងគ្រួសារ មិនឈានដល់ប្តឹងផ្តល់គ្នាដល់សមត្ថកិច្ច អាជ្ញាធរឡើយ ហើយរហូតមកដល់វេលាម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ខណៈដែលប្តីចេញទៅផឹកសុីជួបជុំមិត្តភ័ក្រ ស្ត្រីជាប្រពន្ធឃើញបាត់ប្តីយូរ ក៏បានទូរស័ព្ទទៅរក តែបែជាមានមនុស្សស្រីលើកទៅវិញ នាងខឹង ស្រែកជេរ តាមទូរស័ព្ទ ប្តីភ័យចុចទូរស័ព្ទបិទចោល ប្រពន្ធទូរស័ព្ទទៅម្តងទៀត មិនចូល ធ្វើឲ្យប្រពន្ធកាន់តែខឹង វាយបោក បាក់បែកខ្ទេចកង្ហារ ហើយក៏ឡើងទៅដេកសម្រាកនៅបន្ទប់ឡៅតឿ លុះប្តីមកដល់ផ្ទះ ហៅឲ្យប្អូនៗបើកទ្វារចូល ទោះជាឃើញកង្ហាររងបាក់បែកខ្ទេច ក៏មិនមាត់កដែរ សង្ងំដេកនៅខាងក្រោម រីឯប្រពន្ធ ចាក់កន្លឹះទ្វារដេកសម្រាកក្នុងបន្ទប់ឡៅតឿម្នាក់ឯង ។

ប្រភពបន្តទៀតថាក្រោយពីប្តីមកពីផឹកសុី ចូលដេកសម្រាកក្នុងផ្ទះដោយស្ងាត់ស្ងៀម រហូតដល់វេលាម៉ោង៧ព្រឹកថ្ងៃទី០២ ខែសីហា នេះ ត្រូវបានបងថ្លៃប្រុសម្នាក់ទៀត អើតមើលតាមកញ្ចក់ លើឡៅតឿ ប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួន ដោយយកក្រមាចងភ្ជាប់នឹងដែកភ្ជួរកង្ហារ ក៏ផ្អើលឆោឡោប្តីឡើងទៅស្រាយចំណងទម្លាក់ចុះ តែជនរងគ្រោះស្លាប់បាត់ទៅហើយរាយការណ៍ទៅមេភូមិ សមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង ។

តាមបុរសឈ្មោះ ឈិន វណណារ៉េត អាយុ៣២ឆ្នាំ ត្រូវជាបងថ្លៃ បានឲ្យដឹងថា ២នាក់ប្តីប្រពន្ធខាងលើ ឈ្លោះប្រកែកគ្នាជាញឹកញ៉ាប់ មកដល់លើកចងក្រោយ បន្ទាប់ពីខឹងប្តី ក៏សម្រេចចិត្តបញ្ចប់ជីវិតបែបនេះ ។

សាកសពក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ពិនិត្យកោសល្យវិច័យរួចឃើញថា ពិតជាសម្លាប់ខ្លួន ដោយធ្វើអត្តឃាតពិតមែន រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *