ព័ត៌មានជាតិ

ទីតាំងល្បែងជល់មាន់តាមអនឡាញកំពុងរីកដុះដាលនៅស្រុកសង្កែតែលោក ស៊ុន សុវណ្ណ អធិការស្រុកគ្មានចំណាត់ការបង្ក្រាប។

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសង្កែកំពុងតែរិះគន់យ៉ាងខ្លាំងថាអាជ្ញាធរពាក់ព័ន្ធមានអំណាចក្នុងខេត្តបាត់ដំបងមិនយកចិត្តទុកដាក់ក្នុងការអើតពើរចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញឬក៏អសមត្ថភាពក្នុងការបង្ក្រាបនិងប្រហែលជាឆ្នាំងបាយរបស់មន្ត្រីពាក់ព័ន្ធក្នុងខេត្តណាមួយហើយទើបព្រងើយកន្តើយមិនយកចិត្តទុកដាក់។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់សង្ឃឹមជាខ្លាំងលើមន្ត្រីពាក់ព័ន្ធនៅក្នុងស្រុកសង្កែក៏ដូចជាមន្ត្រីពាក់ព័ន្ធក្នុងខេត្តទាំងមូលហាក់បីដូចជាមិនចេញសកម្មភាពណាចុះបង្ក្រាបទីតាំងល្បែងស៊ីសងរីកដូចផ្សិតក្នុងស្រុកសង្កែ។

ទីតាំងជល់មាន់តាមអនឡាញជាច្រើននៅមិនទាន់ឃើញមានមន្ត្រីពាក់ព័ន្ធក្នុងស្រុកសង្កែឬមន្ត្រីពាក់ព័ន្ធក្នុងខេត្តបាត់ដំបងទាំងនោះចុះធ្វើការបង្រ្កាបនៅឡើយទេ{ពោល}៖នៅតែបណ្ដែតបណ្ដោយឲ្យមានការជួបជុំគ្នាភ្នាល់លុយរាប់លានយ៉ាងអាណាធិបតេយ្យឬគិតថាគឺជាល្បែងប្រជាប្រិយកំពុងពេញនិយមចំពោះប្រជាពលរដ្ឋទើបមិនបង្ក្រាប។ ជាក់ស្ដែងភ្នាក់ងារអង្គភាពសារព័ត៌មានរចុះផ្តិតរូបភាពឃើញថាទីតាំងបើកល្បែងស៊ីសងជាច្រើនកន្លែងនេះនៅតែបន្តបើកលេងយ៉ាងរលូនដោយមិនទាន់ឃើញមានមន្ត្រីពាក់ព័ន្ធណាយកចិត្តទុកដាក់ក្នុងការបង្ក្រាបឡើយ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសង្កែការដូចក្នុងខេត្តបាត់ដំបងទាំងមូលកំពុងតែអស់ជំនឿលើមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធក្នុងខេត្តបាត់ដំបងថាមិនសកម្មក្នុងការបង្ក្រាបល្បែងស៊ីសងធ្វើអោយមានការរីករាលដាលល្បែងអាបាយមុខទាំងនេះរីកដូចផ្សិតក្នុងស្រុកសង្កែ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកសង្កែនិងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបាត់ដំបងនិងភ្ញាក់ពីដំណេកលុបមុខ សិតសក់ ឆ្លុះកញ្ចក់ មើលខ្លួនឯងថាបច្ចុប្បន្នខ្លួនមានតួនាទីអ្វីដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងបម្រើផលប្រយោជន៍ជាតិទាំងមូលនិងបញ្ជាស់អំពើចោរកម្មអសកម្មភាពដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថាល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋសង្ឃឹមថា៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងនិងលោក សាត គឹមសានស្នងការខេត្តខេត្តបាត់ដំបង និងយកចិត្តទុកដាក់ក្នុងការចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងស្រុកសង្កែផងនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថាឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងនិងលោក សាត គឹមសានស្នងការខេត្តខេត្តបាត់ដំបងនិងបង្ក្រាបបានជាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ពីឧត្តមដើម្បីភូមិឃុំមានសុវត្ថិភាពអោយប្រសិទ្ធខ្ពស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *