ព័ត៌មានជាតិ

ទីតាំងបើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រីដុះស្លែដ៏ធំមួយកន្លែងក្នុងបុរីពិភពថ្មីត្រពាំងថ្លឹងតែសមត្ថកិច្ចមិនបង្ក្រាប

(ភ្នំពេញ)៖ ទីតាំងបើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រីដុះស្លែដ៏ធំមួយកន្លែងក្នុងបុរីពិភពថ្មីត្រពាំងថ្លឹងតែសមត្ថកិច្ចមិនបង្ក្រាប ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកំពុង ដាក់ការសង្ស័យ និងរិះគន់ទៅលោកអធិការខណ្ឌពោធិ៍សែនជ័យថាអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីមួយកន្លែងស្ថិតនៅក្នុង បុរីពិភពថ្មីត្រពាំងថ្លឹងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យដែលកំពុងតែបន្តបើកដំណើរការយ៉ាងរលូនដោយមិនមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានម្នាក់ចេញមុខមកបង្ក្រាបឡើយ ប្រភពខ្លះបានលួចខ្សឹបថា ទីតាំងបើកលេងល្បែងស៊ីសងមួយកន្លែងនេះបើកយូរមកហើយតែមិនមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានណាចុះបង្ក្រាបឡើយពោលគឺនៅតែបណ្ដែតបណ្ដោយឱ្យមានការបើកលេងល្បែងស៊ីសងហើយតាំងនៅកន្លែងនេះកំពុងតែពង្វក់ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភ្លេចការរកស៊ីដោយសារតែមកលេងល្បែងស៊ីសង។

ពលរដ្ឋលើកឡើងថា លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យប្រហែលជាអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងមួយកន្លែងនេះហើយមើលទៅឬក៏ទីតាំងមួយកន្លែងនេះមានខ្នងបង្អែកធំទើបលោក ម៉នវុធី មិនមានសមត្ថភាពបង្ក្រាប ពលរដ្ឋបន្តថា ទីតាំងមួយកន្លែងនេះបើកដំណើរការទទួលជនញៀនល្បែងយ៉ាងអនាធិបតេយ្យពោលគឺក្នុងមួយថ្ងៃបើក ២៤ ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ និងសម្បូរទៅដោយអ្នកប្រើប្រាស់គ្រឿងញៀនចូលទៅលេងចំណែកឯមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋានសម្ងំស្ងៀមគ្មានវិធានការទប់ស្កាត់ទៅវិញ។

ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានលួចបង្ហើបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា ទីតាំងខាងលើនេះសម្បូរក្មេងស្ទាវចេញចូលយ៉ាងសស្រាក់សស្រាំដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ពោលគឺ ទីណាមានល្បែងទីនោះមានចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គាស់ផ្ទះប្រជាពលរដ្ឋជាមិនខានព្រោះថាល្បែងស៊ីសងជាដើមចមនៃការបង្កបង្កើតបទល្មើសផ្សេងក្នុងមូលដ្ឋានគួរគប្បីមានវិធានការចុះបង្ក្រាបផង។ ប្រជាពលរដ្ឋនិងមហាជនជាច្រើនកំពុងតែរិះគន់ចៗថាលោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនប្រហែលជាអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងនេះ

ដើម្បីជៀសវាងប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យថា អាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានឬក៏ជាឆ្នាំងបាយទើបគ្មានវិធានការចុះបង្ក្រាប

ប្រជាពលរដ្ឋស្នើសុំ តែលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និង
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឩត្តម សថេត ចាត់កម្លាំងចុះពិនិត្យនិងស្រាវជ្រាវធ្វើការបង្ក្រាបទីតាំងខាងលើដើម្បីរក្សាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដើម្បីភូមិ ឃុំមានសុវត្ថិភាពទាំង ៧ ចំណុចឱ្យមានប្រសិទ្ធភាពខ្ពស់និងជាការចូលរួមចំណែកទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទ 086776080.097262427 យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មាន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *