ព័ត៌មានជាតិ

ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពត្រៀមរៀបចំបុណ្យសង្រ្កាន អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នៅក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយផ្តោតលើកិច្ចការងារសំខាន់ៗ

ខេត្តកណ្តាល,, នាព្រឹក ថ្ងៃទី១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នេះឯកឧត្តម គង់សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពត្រៀមរៀបចំបុណ្យសង្រ្កាន អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នៅក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយផ្តោតលើកិច្ចការងារសំខាន់ៗមួយចំនួន ដូចជា៖។

– ពិនិត្យលើដំណើរការវឌ្ឍនភាពការងារសម្រាប់អនុកម្មការក្នុងផែននីមួយៗរៀបចំពិធីបុណ្យសង្រ្កានខេត្តកណ្តាល អបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល។
-ក្នុងផែននីមួយៗរាយការណ៍អំពីវឌ្ឍនភាពរបស់ខ្លួន
-ទទួលខុសត្រូវនូវផែនរបស់ខ្លួនក្នុងការរៀបចំអោយបានល្អនិងតាមគ្រប់គោលដៅដែលបានកំណត់
-រៀបចំកន្លែងកំសាន្តសម្រាប់ប្រជាជនសម្រាប់ពេ់ចូលឆ្នាំ
-ផែនសនិ្តសុខត្រូវយកចិត្តទុកដាក់ខ្ពស់តាមគោលដៅអោយបានច្បាស់លាស់និងកងកំលាំងរបស់ខ្លួន
-ការរៀបចំត្រូវអោយតាមបរិបទចូលឆ្នាំខ្មែរ
លម្អតាមដងផ្លូវ ស្ពាន និងសួន នៃពិធី ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *