ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះខេត្តសៀមរាប បង្ក្រាបរថយន្តដឹកឈើធ្នង់មួយគ្រឿង,,

ខេត្តសៀមរាប៖ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះបានបង្ក្រាបរថយន្តដឹកឈើមួយគ្រឿងខណៈព្យាយាមបើកឆ្លងកាត់ខេត្តសៀមរាប។ ការបង្ក្រាបធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៦ខែ មិថុនា ឆ្នាំ២០២១ នាវេលាម៉ោង ៦និង៣០នាទីព្រឹកត្រង់ចំណុច ភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប   មន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានថ្លែងប្រាប់សារព័ត៌មានថា ករណីបង្ក្រាបរថយន្តដឹកឈើនេះដោយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសនៃខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយនគបាលប្រធាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្តសៀមរាប នឹងនគបាលស្រុកប្រាសាទបាគង។

មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថារថយន្ត ដឹកឈើនេះម៉ាកTOYOTA HILANDER ពណ៌សពាក់ស្លាកលេខភ្នំពេញ2Q-5517 ដឹកជញ្ជូនឈើប្រណិត(ធ្នង់)ចំនួន១៤ដុំ ស្មើនឹង១,៣៩៤ម៉ែត្រត្រីគុណ ដែលដឹកជញ្ជូនដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។ ចំណែក (អ្នកបើកបរចុះពីរថយន្តរត់គេចខ្លួនបាត់)។

បច្ចុប្បន្នវត្ថុតាងត្រូវបានយកទៅរក្សាទុក នៅថ្នាលបណ្តុះកូនឈើ ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ស្ថិតនៅភូមិព្រះដាក់ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីព្រៃឈើ។

ជាមួយនឹងការបង្ក្រាបនេះ នៅយប់មិញដែរ សមត្ថកិច្ចស្រុកស្ទោង ខេត្តកំពង់ធំ ក៏បានបង្ក្រាបរថយន្តដឹកឈើធ្នង់មួយគ្រឿងផងដែរ ម៉ាកស្តារិច ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ២AD៥២០៦ តាមប្រភពបានបង្ហើបឲ្យដឹងថាម្ចាស់រថយន្ត មានឈ្មោះត្រេន គឺជាឈ្មួញរកស៊ីដឹកជញ្ជូនឈើឆ្លងកាត់ខេត្តសៀមរាបដ៏សកម្មម្នាក់។
ប្រភពបានបន្តទៀតថារថយន្តដឹកឈើទាំង ២គ្រឿងនេះ ដឹកចេញពីក្រុងសំរោងខេត្តឧត្តរមានជ័យ តាមផ្លូវលេខ ៦៨ ឆ្លងកាត់ស្រុកក្រឡាញ់ខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ។

ក្នុងនោះគេក៏បានបង្ហើបឲ្យដឹងថា រថយន្តទាំងពីរគ្រឿងខាងលើនេះសុទ្ធតែអត់មានពន្ធទៀតផង យ៉ាងណាក៏ដោយជុំវិញការបង្ក្រាបរថយន្ដដឹកឈើនេះ មានការសាទរយ៉ាងខ្លាំងចំពោះសមត្ថកិច្ចរដ្ឋបាលព្រៃឈើ និងនគរបាលស្រុកប្រាសាទបាគងនិងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ដែលបានបង្ក្រាបបទល្មើសទាន់ពេលវេលា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *