ភ្នំពេញ៖នាព្រឹកថ្ងៃសុក្រ ៧រោចខែផល្គុន ឆ្នាំជូត ទោសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃ ទី០៥ ខែមីនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ ។
បាននាំយកថវិកាចំនួន ប្រាំលាន ពីរសែនរៀល (៥,២០០,០០០រៀល) អង្ករចំនួន ២៦ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៨គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១២គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រមទាំងបានឧបត្ថម្ភកុំព្យូទ័រ និងម៉ាស៊ីនព្រីន០១ឈុត ប្រគល់ជូនដល់ស្នាក់ការគណៈកម្មាធិការ សង្កាត់ ព្រែកកំពឹស ដើម្បីបម្រើការងារគ្រប់គ្រងទិន្នន័យ ធ្វើបច្ចុប្បន្នភាពបញ្ជីរាយនាមសមាជិកក្នុង សង្កាត់ទាំងមូល ។
ទុរគតជនចំនួន១៨គ្រួសារ ដែលបានទទួលអំណោយជារៀងរាល់ខែរួមមាន ៖
១. ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិដំណាក់សង្កែ(មានចៅក្នុងបន្ទុក០៧នាក់) ទទួលបានអង្ករ០៣ការ៉ុង និងថវិកា២០ម៉ឺនរៀល ។ ២.ឈ្មោះ ហម ស៊ីផាន ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិដំណាក់សង្កែ ស្នើសុំអង្ករ០១ការ៉ុង ថវិកា១០ម៉ិនរៀល ។
៣. ឈ្មោះ សន គីម ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១រ៉ុង ថវិកា១០ម៉ឺនរៀល
៤.ឈ្មោះ ស្រី ចេង (ស្លាប់) ភេទប្រុស អាយុ៨៧ឆ្នាំ នៅភូមិព្រែករទាំង (នៅប្រពន្ធ ព្រំ ខៃ មានជីវភាពខ្វះខាត) ស្នើសុំអង្ករ០១ការ៉ុង និងថវិកា ១០ម៉ឺនរៀល ។
៥. ឈ្មោះ អ៊ន អឿន ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិព្រែករទាំង (ពិការដៃម្ខាង) ស្នើសុំអង្ករ០១ការ៉ុងថវិកា១០ម៉ឺនរៀល
៦.ឈ្មោះ ខាន់ សួន អាយុ៧១ឆ្នាំ រស់នៅភូមិព្រែករទាំង(មានចៅក្នុងបន្ទុក១០នាក់) ទទួលបានអង្ករ០៤ការ៉ុង និងថវិកា២០ម៉ឺនរៀល ។
៧.(ចៅ គង់ ស្លាប់) នៅប្រពន្ធឈ្មោះ ឱក យ៉ាន នៅភូមិព្រែករទាំង អង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
៨.ឈ្មោះ ឡុង សុន ភេទស្រី អាយុ៦៣ឆ្នាំនៅភូមិព្រែករទាំង (ចាស់ជរាមានជម្ងឺ មានចៅក្នុងបន្ទុក០៣នាក់) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល ។
៩.ឈ្មោះ លឹម ម៉េង ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរា រស់នៅអាស្រ័យញាតិជិតខាង) ស្នើសុំអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១០.ឈ្មោះ ទួន លន់ ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិព្រែកថ្លឹង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១១.ឈ្មោះ គឹម ផុន ភេទប្រុស អាយុ៧៩ឆ្នាំ (ស្លាប់នៅប្រពន្ធ ទុយ បូ) នៅភូមិព្រែកថ្លឹង (ពិការភ្នែកដើរមិនរួច មានចៅក្នុងបន្ទុកច្រើន) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល ។
១២. ឈ្មោះ ឈឿន សំអុល ភេទស្រី អាយុ៤៦ឆ្នាំ ព្រែកកំពឹស ( មេម៉ាយមានកូនច្រើនក្នុងបន្ទុក និងម្យមានជម្ងឺ ) អង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១៣. ឈ្មោះ យឺន សុដារ័ត្ន ភេទប្រុស អាយុ ៣២ឆ្នាំ (កំព្រា) ពិការជើងទាំងសងខាង នៅភូមិព្រែកកំពឹស ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀលរៀងរាល់ខែ ។
១៤. ឈ្មោះ វន កុសល ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិព្រែកកំពឹស ( មេម៉ាយក្រីក្រ ) ស្នើសុំអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១៥.ឈ្មោះ ផាត សុខជា ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិក្រាំងស្វាយ (កំព្រាឪពុកម្តាយ និងមានជម្ងឺប្រចាំកាយ) ទទួលបានអង្ករ០១ការ៉ុង និងថវិកា២០ម៉ឺនរៀល ។
១៦.ឈ្មោះ ស រុន ភេទស្រី អាយុ៨១ឆ្នាំនៅភូមិក្រាំងស្វាយ (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១៧. ឈ្មោះ ឃុត ម៉ៅ ភេទស្រី អាយុ៧១ឆ្នាំ នៅភូមិក្រាំងស្វាយ (ចាស់ជរាមានជម្ងឺ គ្មានទីពឹង) ស្នើសុំអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។ ១៨.ឈ្មោះ ស្រាំ សាម៉ន ភេទស្រី អាយុ៧០ឆ្នាំ ( ចាស់ជរាគ្មានទីពឹង ) នៅភូមិព្រែករទាំង ស្នើសុំអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។