ភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្លាំងអន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញរថយន្ត និង ម៉ូតូ បម្រើឲ្យប្រតិបត្តិការ របស់ខ្លួន រត់លើផ្លូវ ធ្វើការល្បាតពួនស្ទាក់ ទាំងថ្ងៃ ទាំងយប់ ដើម្បី ការពារ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ តាមភូមិសាស្រ្តមួយចំនួនក្នុងរាជធានីភ្នំពេញ ។
ជានិច្ចការ អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ៕