ស្វាយរៀង៖ ប៉ុន្មានថ្ងៃនេះអាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត បាននាំគ្នាបង្ក្រាបបនល្បែងឬបទល្មើសល្បែងស៊ីងសង គ្រប់ប្រភេទដូចភ្លៀងរលឹម តាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។សូមជម្រាបថា?ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងស៊ីគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ឃើញថាទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ធ្វើអោយមហាជន សាទរចំពោះចំណាត់ការក្តៅរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែងនៅក្នុងអាណាចក្រ ខេត្តស្វាយរៀង ក្នុងនាមលោកពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង ពិសេសលោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀង បានចេញបទបញ្ជា ជាបន្តបន្ទាប់ ដល់អាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន នៅក្នុងអាណាចក្រខេត្តស្វាយរៀង ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសឬបនល្បែងស៊ីសងគ្រប់ប្រភេទ អោយខាងតែបាន តាមបទបញ្ជាដ៌ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីហ៊ុនសែន។
មហាជននៅក្នុងអាណាចក្រខេត្តស្វាយរៀង បានសង្កេតឃើញ អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងខេត្តកណ្តាល បានធ្វើការបង្ក្រាបបទល្មើសល្បែងស៊ីសង ប្រភេទឡូតូ និងប្រភេទមាន់ជល់តាមអនឡាញតែប៉ុណ្ណោះ ចំណែកបទល្មើសល្បែងស៊ីសងមាន់ជល់និងល្បែងអនឡាញ នៅចំណុចកាស៊ីណូ { new world } មួយកន្លែង ស្ថិតនៅភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង ដែលមានពលរដ្ឋខ្មែរចូលលេងយ៉ាងអនាធិបតេយ្យជាទីបំផុត ដោយផ្គើននិងបទបញ្ជារ ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន។ សូមជម្រាបថា នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទទាំងអស់ឧ្យខាងតែបាន។