Latest News

សៀមរាប,, នាព្រឹកថ្ងៃទី៥ខែឧសភាឆ្នាំ២០២១នេះលោក សូរ ប្លាតុង អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគង បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំង នៃតំបន់ព្រៃលិចទឹក ដែលមានជនល្មើសមិនស្គាល់អត្តសញ្ញាណលួចឈូសឆាយទន្ទ្រានយក នៅចំណុចស្បែកខ្លាក់ ​ភូមិគោកធ្លក និងនៅក្រោមចំណុច ទំនប់ទឹកថ្លា ស្ថិតក្នុងភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ចំពោះករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នឺងរៀបចំ​ផែនការដាំដើមឈើ​ជួសឡើងវិញ កំណត់ទីតាំងនិងទំហំ ព្រមទាំងបើកការស្រាវជ្រាវ រកជនល្មើស យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់អោយបាន​ ដើម្បីរក្សាផ្ទៃដីព្រៃលិចទឹកអោយបានគង់វង្ស ធ្វើជាជម្រកសម្រាប់ត្រីពងកូន នារៀងរាល់រដូវវស្សាទឹកឡើង ។

ចំណែកអាជ្ញារធរភូមិ ឃុំ ត្រូវរៀបចំក្រុមការងារ ធ្វើការ​ល្បាត​ ទប់ស្កាត់ និងបង្ក្រាបការកាប់ទន្ទ្រាន ឈូសឆាយព្រៃលិចទឹកនេះ​ អោយខ្លាំងក្លាជាងមុន ជាពិសេស​រួមគ្នា​រកវិធីបង្ការកុំអោយមានភ្លើងឆេះព្រៃនិងត្រៀមលក្ខណៈពន្លត់ផងដែរ ។

ជាមួយគ្នានេះ លោកអភិបាលក៏បានស្នើអោយបងប្អូនប្រជាកសិករ ដែលអាស្រ័យក្បែរទីតាំងនេះ ជួយសហការណ៍ ផ្តល់ព័ត៌មានមកអាជ្ញាធរយើង ក្នុងករណីបង្ក្រាបបាន រដ្ឋបាលស្រុកនឹងផ្តល់រង្វាន់លើកទឹកចិត្តជូនផងដែរ ៕