ជីកស្តារបឹងពារាំងបានមួយផ្នែកធំហើយ សម្រាប់ផ្តល់ជម្រកដល់ត្រីមេពូជនិងសត្វស្លាបគ្រប់ប្រភេទ

ខេត្តសៀមរាប៖ សហគមន៍ទេសចរណ៍វប្បធម៍ធម្មជាតិ បឹងពារាំង បានជីកស្តារបឹងធម្មជាតិ បឹងពារាំង បានមួយផ្នែកធំហើយដើម្បីរក្សាទឹកក្នុងការផ្តល់ជម្រកដល់ត្រីមេពូជ និងសត្វស្លាបគ្រប់ប្រភេទ។ បឹងពារាំងដែលជាកន្លែងអភិរក្សពូជត្រី និងទីជម្រកសត្វស្លាបកម្រជាច្រើនប្រភេទ មានការគោករាក់ជារៀងរាល់ឆ្នាំនារដូវប្រាំង ដែលនេះជាបញ្ហាប្រឈមនឹងការបាត់បងត្រីពូជ និងទីជម្រកសត្វស្លាបទឹកជាច្រើនប្រភេទ ដោយហេតុផលទាំងនេះ សហគមន៍ទេសចរបឹងពារាំង សម្រេចជីក បូម ស្តារ ដើម្បីរក្សាទឹកទុកសម្រាប់អភិ រក្សត្រីពូជនិងទីជម្រកសត្វ ស្លាបកម្រជាច្រើន ដែលរស់នៅក្នុងទីតាំងបឹងពារាំងនេះ។

លោកគង់ មង្គល ប្រធានសហ គមន៍ បឹងពារាំង បានផ្តល់បទសម្ភាសន៍ដោយផ្ទាល់ លោកបានលើកឡើងថា ពេលនេះយើងបានជីកស្តារមួយផ្នែកហើយ នៅពេលបន្ទាប់ យើងនឹងជីកស្តារបន្តទៀត ប៉ុន្តែពេលនេះ បានផ្អាកសិនដោយសាតែកំពុងធ្វើច្បាប់ដឹកអាចម៍ដីចេញទៅខាងក្រៅ ពីព្រោះថា ការស្តារបឹងនេះ មិនអាចទុកអាចម៍នៅក្នុងបឹងនោះឡើយ តែទោះយ៉ាងណា គឺបានសង្គ្រោះត្រីមេពូជទាំងនេះជាបឋមហើយដែរ។

លោកគង់ មង្គល បន្ថែមថា បឹងពារាំងគឺ ជាតំបន់ទេសចរណ៍ដ៍ទាក់ទាញបំផុត តាមរយ:ទេសភាពព្រៃ លិចទឹក ហ្វូងត្រីចម្រុះ ពិសេសទៅទៀតគឺសត្វស្លាបទឹកគ្រប់ប្រភេទ។ បឹងនេះមានចម្ងាយពីទីប្រជុំជននៃសាង្កាត់ជ្រាវ ប្រមាណជាង៦គីឡូម៉ែត្រ និងមាន ទំហ៊ំពារសរុប ២៦០៧.៧១ហិកតា ប៉ុន្តែនៅរដូវប្រាំងផ្ទៃទឹកបង្រួមសល់ត្រឹមតែជាង ២២៣ហិកតាប៉ុណ្ណោះ។

តែក្នុងទំហ៊ំខាងលើនេះ ទឹកក៍ផ្តើមស្រកយ៉ាងឆាប់ រហ័សផងដែរ ចឹងបើមិនមានវិធានការសង្គ្រោះទាន់ ពេល ទាំងត្រីនិងសត្វ អាចនិងបាត់បង់ក្នុងរដូវប្រាំងនេះតែម្តង។ លោកប្រធានសហគមន៍ បន្ថែមទៀតថា បន្ទាប់ពីបូម ជីក ស្តារ រក្សាទឹកបាន ហើយប្រមូលពូជត្រី ដែលបាត់បង់មកបង្កាត់ពូជឡើងវិញ រួមទាំងសត្វ ស្លាបគ្រប់ប្រភេទ មានកំណើនដូចដើមវិញ បឹងពារាំងនិងក្លាយជាវង់ទស្សនា របស់ភ្ញៀវទេសចរណ៍ បន្ទាប់ពីប្រាង្គប្រាសាទនិងតំបន់ទេសភាពផ្សេងទៀតនៅក្នុងខេត្តមួយនេះ។