ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល រួមទាំង ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត បានចុះត្រួតពិនិត្យស្ថានភាព នៃការលក់ដូរ របស់អាជីវករ នៅក្នុងផ្សារបណ្តោះអាសន្ន ស្ថិតនៅក្នុងកីឡដ្ឋាន ក្រុងតាខ្មៅ។

ខេត្តកណ្ដាល,, នាព្រឹកថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្ដាល រួមទាំង ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត បានចុះត្រួតពិនិត្យស្ថានភាព នៃការលក់ដូរ របស់អាជីវករ នៅក្នុងផ្សារបណ្តោះអាសន្ន ស្ថិតនៅក្នុងកីឡដ្ឋាន ក្រុងតាខ្មៅ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលបានជម្រាបដល់ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ នៅក្រុងតាខ្មៅ និងអាជីវករទាំងអស់ជ្រាបថា ផ្សារតារាងបាល់ ដែលជាផ្សារបណ្តោះអាសន្ន សម្រាប់ផ្គត់ផ្គង់បន្លែ ត្រីសាច់ ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្រុងតាខ្មៅ នឹងមិនមានការបិទផ្អាកដំណើរការនោះទេ ក្រោយពីរកឃើញមានករណីវិជ្ជមានលើអាជីវករ និងអ្នកអូសរទេះ ចំនួន០៨នាក់កន្លងទៅថ្មីៗនេះ ពួកគាត់ត្រូវបានក្រុមគ្រូពេទ្យ នាំយកទៅព្យាបាល រីឯអ្នកពាក់ព័ន្ធដោយផ្ទាល់ បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និងអ្នកប្រយោលដាក់ឱ្យធ្វើចត្តាឡីស័កបានត្រឹមត្រូវ។

ដើម្បីចូលរួមកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានកាន់តែឆាប់រហ័ស ខ្ញុំសូមធ្វើការអំពាវនាវដល់ បងប្អូនទាំងអស់បន្តចូលរួម សហការគោរព អនុវត្តនូវវិធានអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *