សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅភ្នំពេញ និងខេត្តកណ្តាលឱ្យរួចរាល់ក្នុងខែឧសភា និងខែមិថុនា ២០២១,,

(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបសាររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងបណ្តាញសង្គម Facebook បន្តបន្ទាប់នៅក្នុង Comments ដែលនៅក្នុងសារឆ្លើយតបនោះ សម្តេចបានប្តេជ្ញាថា នឹងបន្តចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅភ្នំពេញ និងខេត្តកណ្តាលឱ្យរួចរាល់ក្នុងខែឧសភា និងមិថុនា ២០២១។

តាមរយៈសារ Comments សម្តេចបានឆ្លើយតបថា «នឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមានមុន មានក្រោយ ព្រោះពេទ្យយើងមិនអាចធ្វើមួយថ្ងៃ ឬមួយសប្តាហ៍អស់ទេ។ យើងនឹងចាក់ជូនបងប្អូននៅភ្នំពេញ និងខេត្តកណ្តាលឱ្យរួចរាល់ក្នុងខែឧសភា និងមិថុនា២០២១នេះ។ពេលនេះកំពុងប្រម៉ូលផ្តុំការខិតខំចាក់នៅតំបន់ក្រហមឱ្យបានមុន»។

សម្តេចបានបន្ថែមថា«សូមបងប្អូនអត់ធ្មត់រង់ចាំបន្តិចវ៉ាក់សាំង នឹងយកទៅចាក់ជូនបងប្អូនឱ្យបានគ្រប់ៗគ្នា។ខ្ញុំប្រើពាក្យថាស្រោចវ៉ាក់សាំងជូនប្រជាជននៅភ្នំពេញឱ្យមានភាពសាំមិនឱ្យមានឆ្លងកូវីដ១៩តទៅទៀត»។