ព័ត៌មានជាតិ

បទល្មើសខុសច្បាប់​កំពុងដឹកជញ្ជូន​ឈើយ៉ាងរលូន

ក្រចេះ៖បទល្មើសដឹកឈើខុសច្បាប់របស់មេឈ្មួញជើងខ្លាំងឈ្មោះចែស្រីកំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១ខែសឧសភាឆ្នាំ២០២១វេលាម៉ោង៦និង៥នាទីមានរថយន្តប្រភេទទូរីស១គ្រឿងដឹកឈើ ពីស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ យកមក លាក់ទុកនៅ ចំណុចស្ពានតេក្នុងភូមិរកាកណ្ដាល ក្រុងក្រចេះខេត្តក្រចេះ។រថយន្តដឹកឈើត្រូវបានគេស្គាល់ថាជារបស់មេឈ្មួញឈើដុះស្លែឈ្មោះចែស្រីដែលរស់នៅជិតនឹងស្ពានតេនេះតែម្ដង។គួរឲ្យដឹងដែរថាកន្លងមកជើងខ្លាំងបទល្មើសដឹកជញ្ជូនឈើ ឈ្មោះចែស្រី ត្រូវបានកម្លាំង សមត្ថកិច្ចខេត្តក្រចេះ ធ្លាប់ចុះបង្ក្រាប ពីរទៅបីលើករួចទៅហើយ។ប៉ុន្តែសកម្មភាព ដឹកជញ្ជូនឈើ របស់មេឈ្មួញរូបនេះ ហាក់ពុំបានរាងចាល តាមការអប់រំ របស់សមត្ថកិច្ចឡើយនៅបន្តដឹកយ៉ាងសកម្មដដែល

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *